ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប៉ះទង្គិចប្រដាប់អាវុធនៅស៊ូដង់ឈានចូលដល់ថ្ងៃទី៦ ជនស៊ីវិលស្លាប់បាត់បង់ជីវិតលើសពី ៣០០ នាក់
2023-04-21 16:23:50cri
Share with:

រសៀលថ្ងៃទី ២០ ខែមេសាតាមម៉ោងក្នុងតំបន់ អង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ការប៉ះទង្គិចប្រដាប់អាវុធនៅស៊ូដង់បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៣០ នាក់ស្លាប់បាត់បង់ជីវិតនិងរបួសជិត ៣.២០០ នាក់ ។ អ្នកស្លាប់បាត់បង់ជីវិតរួមមានជនស៊ីវិលនិងបុគ្គលិកប្រដាប់អាវុធ ។

នៅថ្ងៃដដែលនោះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីប៉ះទង្គិចស៊ូដង់យ៉ាងហោចណាស់ឈប់បាញ់រយៈពេល ៣ ថ្ងៃ ក្នុងអំឡុងពេលបុណ្យម៉ារ៉ាដន់ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលដែលជាប់គាំងរត់គេចពីការប្រយុទ្ធ ស្វែងរកការថែទាំសុខភាពឬទទួលបានអាហារនិងរបស់របរសំខាន់ៗផ្សេងទៀត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស