រ៉ុក្កែតថ្មីដ៏ធំ់Starshipនិងប្រព័ន្ធទូយានអវកាសរបស់ក្រុមហ៊ុនSpaceXអាមេរិកបានត្រូវបង្ហោះសាកល្បងជាលើកដំបូងនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៣។រ៉ុក្កែតបានផ្ទុះបន្ទាប់ពីហោះចេញមិនយូរប៉ុន្មាននាទីដែលធ្វើឲ្យយានអវកាសមិនអាចចូលគន្លងតាមការកំណត់។
ម៉ោង៨និង៣៣នាទីនាថ្ងៃទី២០ខែមេសាតាមម៉ោងក្នុងតំបន់កណ្តាលអាមេរិក រ៉ុក្កែតStarshipបានត្រូវបង្ហោះចេញនៅមូលដ្ឋាននៅភូមិBoca Chiaរដ្ឋTexasអាមេរិក។រ៉ុក្កែតបានផ្ទុះឡើងបន្ទាប់ពីប៉ុន្មាននាទី។រហូតមកទល់ពេលនេះមូលហេតុផ្ទុះនៅមិនទាន់ត្រូវប្រកាសនៅឡើយ៕