ថ្ងៃទី ២០ ខែមេសាតាមម៉ោងក្នុងតំបន់ កម្មវិធីវីដេអូអន្តរជាតិលើកទី៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងទិវាភាសាចិនអង្គការសហប្រជាជាតិបានប្រារព្ធធ្វើដោយជោគជ័យនៅក្រុងហ្សឺណែវ។
ឆ្នាំ២០២៣នេះជាខួប ១០ ឆ្នាំដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងអំពីការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ កម្មវិធីវីដេអូអន្តរជាតិលើកនេះបានប្រមូលផ្តុំស្នាដៃវីដេអូដ៏ឆ្នើមល្អៗពីទូទាំងពិភពលោក ដើម្បីបកស្រាយអំពីខ្លឹមសារនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលផ្តោតលើការឈ្នះ-ឈ្នះ និងបង្ហាញពីក្តីសង្ឃឹម ដែលសរុបទទួលបានស្នាដៃចំនួន 939 ពីប្រទេសនិងតំបន់ចំនួន37 ដែលមកពីប្រទេសអង់គ្លេស បារាំង អ៊ីតាលី រុស្ស៊ីជាដើម។
គួរបញ្ជាក់ថា នៅថ្ងៃដដែល កម្មវិធីទូរទស្សន៍ពិសេសក្រោមចំណងជើងថា«រួមគ្នាគូរភាពរុងរឿង» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏ត្រូវបានចាក់ផ្សាយជាផ្លូវការផងដែរ ។កម្មវិធីពិសេសនេះបានផ្តល់ជូននូវរឿវរ៉ាវដ៏រស់រវើកមួយចំនួនដែលកើតមានតាមដងបណ្តោយប្រទេស “ខ្សែក្រវាត់និងផ្លូវ” ដែលបង្ហាញថាប្រទេសចិនគោរពរាប់អានប្រទេសជិតខាង រំពឹងថារួមអភិវឌ្ឍជាមួយពិភពលោកដើម្បីឈានទៅរកភាពរុងរឿងទាំងអស់គ្នា។
ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃបស្ចឹមប្រទេសចំនួនជាង 200ដូចជាទីភ្នាក់ងារព័ត៌មានAP , YAHOO , កាសែត UK TIMES ជាដើមបានចូលរួមផ្សព្វផ្សាយអំពីកម្មវិធីនេះ៕