ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើលិខិតដើម្បីអបអរសាទរការបង្កើត សកលវិទ្យាល័យយូណានគម្រប់ខួប១០០ឆ្នាំ
2023-04-21 15:10:34cri
Share with:

ថ្ងៃទី២០ខែមេសាឆ្នាំ២០២៣លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើលិខិតដើម្បីអបអរសាទរការបង្កើតសកលវិទ្យាល័យយូណានគម្រប់ខួប១០០ឆ្នាំ។

 

លោកXi Jinpingបានថ្លែងក្នុងលិខិតជូនពរថាក្នុងរយៈពេល១០០ឆ្នាំកម្លងមកសកលវិទ្យាល័យយូណានបានចាក់ឫសគល់នៅតំបន់ជនជាតិភាគតិចតាមព្រមដែនខាងនិរតីប្រទេសដែលបានបណ្តុះបណ្តាលធនធានមនុស្សដ៏ឆ្នើមជាច្រើននិងបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសាមគ្គីភាពនិងវឌ្ឍនភាពនៃប្រទេសជាតិនិងបម្រើជូនសេដ្ឋកិច្ចនិងសង្គមអភិវឌ្ឍក្នុងតំបន់។សង្ឃឹមថាសកលវិទ្យាល័យយូណានអាចចាត់ទុកគំនិតសង្គមនិយមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាការណែនាំជំរុញនិងពង្រឹងនូវគំនិតសហគមន៍រួមនៃប្រជាជាតិចិនរួមចំណែកកាន់តែធំធេងក្នុងការកសាងប្រទេសដ៏ខ្លាំងក្លាខាងការអប់រំ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស