ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Diaz-Canel បានត្រូវជ្រើសតាំងជាប្រធានរដ្ឋគុយបាម្តងទៀត
2023-04-20 12:00:54cri
Share with:

         ថ្ងៃទី១៩ ខែមេសា  សភាតំណាងអំណាចប្រជាជនទូទាំងប្រទេសគុយបានីតិកាលទី១០ ដែលទើបបង្កើតថ្មីបានបើកធ្វើកិច្ចប្រជុំនិងបោះឆ្នោតនៅវិមាន Havana  លោកDiaz-Canel ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន 97.66%  ជាប់ឆ្នោតជាប្រធានរដ្ឋគុយបាជាម្តងទៀត ដែលមានអាណត្តិភាព ៥ ឆ្នាំ។

         បន្ទាប់ពីត្រូវជ្រើសតាំងជាប្រធានរដ្ឋម្តងទៀត  លោកDiaz-Canel បានថ្លែងសុន្ទរកថាដោយលើកឡើងថា៖  “នេះបានបង្ហាញនូវជំនឿចិត្តចំពោះបដិវត្តន៍របស់ប្រជាជន។ យើងមិនអាចបំផ្លាញជំនឿចិត្តបែបនេះទេ យើងនឹងបន្តគាំពារនិងថែរក្សាផលប្រយោជន៍របស់មនុស្សភាគច្រើន។”

     គួរបញ្ជាក់ថា លោកDiaz-Canel កើតនៅខែមេសាឆ្នាំ១៩៦០ ។ នាខែតុលាឆ្នាំ២០១៩លោកបានជាប់ឆ្នោតជាប្រធានរដ្ឋគុយបា។ នាខែមេសាឆ្នាំ២០២១លោកបានត្រូវជ្រើសតាំងជាអគ្គលេខាធិការទីមួយនៃមជ្ឈិមបក្សកុម្មុយនីស្តគុយបា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស