ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនវាយតម្លៃចំពោះការដែលរដ្ឋាភិបាលអាមេរិកលួចស្តាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថា នេះមិនមែនជាលើកដំបូងទេសម្រាប់អាមេរិកដែលបានបែកធ្លាយរឿងអាស្រូវបែបនេះ
2023-04-20 11:54:03cri
Share with:

       ថ្ងៃទី ១៩ ខែមេសា ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលរដ្ឋាភិបាលអាមេរិកលួចស្តាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នេះមិនមែនជាលើកដំបូងទេសម្រាប់អាមេរិកដែលបានបែកធ្លាយរឿងអាស្រូវបែបនេះ។ អាមេរិកប្រើប្រាស់បច្ចេកទេសជឿនលឿនដើម្បីបង្កើត"អាណាចក្រ Hacker " និងដាក់ពង្រាយ"អន្ទាក់សន្តិសុខព័ត៌មានវិទ្យា"នៅទូទាំងពិភពលោក។

      លោក Wang Wenbin បានថ្លែងទៀតថា ដូចជាការលើកឡើងរបស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិថា ទង្វើបែបនេះមិនសមស្របទៅនឹងកាតព្វកិច្ចដែលអាមេរិកត្រូវរ៉ាប់រងក្នុង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»និង«អនុសញ្ញាស្តិពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៃអង្គការសហប្រជាជាតិ»នោះឡើយ។ អាមេរិកគួរតែបកស្រាយឱ្យបានច្បាស់លាស់ចំពោះសហគមន៍អន្តរជាតិ ជាពិសេសគឺអង្កការសហប្រជាជាតិ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស