ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាក្រោមប្រធានបទពិសេសស្តីពី"យល់ដឹងពីប្រទេសចិន កិច្ចសន្ទនានៃមហាតំបន់ឈូងសមុទ្រ"បានបើកធ្វើ ដោយផ្តោតសំខាន់លើ"ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីនៃពិភពលោក"
2023-04-20 12:06:53cri
Share with:

 

     វេទិកាក្រោមប្រធានបទពិសេសស្តីពី"យល់ដឹងពីប្រទេសចិន កិច្ចសន្ទនានៃមហាតំបន់ឈូងសមុទ្រ"បានបើកធ្វើកាលពីថ្ងៃទី ១៩ ខែមេសានៅក្រុងក្វាំងចូវប្រទេសចិន។ អ្នកនយោបាយ តំណាងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវនិងតំណាងសហគ្រាសដែលមកពីប្រទេសនិងតំបន់ចំនួនជិត ៥០លើពិភពលោកបានចូលរួមនិងផ្លាស់ប្តូរមតិយោបល់ជុំវិញប្រធានបទ"ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីនៃពិភពលោក"។

      ម្ចាស់ផ្ទះរៀបចំវេទិកាបានលើកឡើងថា វេទិកាលើកនេះគឺធ្វើឡើងក្នុងគោលបំណងបង្ហាញជូនពិភពលោកថា ប្រទេសចិននឹងពង្រីកការបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ សំដៅជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចឱ្យចូលដំណាក់កាលថ្មី។ លោក Yves Leterem អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ីកសម្គាល់ឃើញថា ដំណើរធ្វើទំនើបកម្មតាមបែបផែនចិនគឺពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលនឹងរួមចំណែកកាន់តែធំសម្រាប់ពិភពលោក។

      តាមស្ថិតិនៃស្ថាប័នមានសមត្ថកិច្ចឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួនជាង ១៨៩ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥០ ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងមុនពេលផ្ទុះរាលដាលជំងឺកូវីដ ១៩។ ការធ្វើទំនើបកម្មតាមបែបផែនចិននឹងត្រួសត្រាយលំហកាន់តែធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនានា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស