ក្រុងSanaaរដ្ឋធានីប្រទេសយេម៉ែនកើតមានហេតុការណ៍រត់ជាន់គ្នា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៨០នាក់ស្លាប់បាត់បង់ជីវិត
2023-04-20 15:15:52cri
Share with:
យប់ថ្ងៃទី១៩ ខែមេសា កន្លែងចែកសម្ភារៈជំនួយសប្បុរសធម៌មួយនៅក្រុងSanaaរដ្ឋធានីប្រទេសយេម៉ែនបានកើនមានហេតុការណ៍រត់ជាន់គ្នា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៨០នាក់ស្លាប់បាត់បង់ជីវិតនិង២២០នាក់ទៀតរងរបួស។
ស្ថានីយទូរទស្សន៍al-Masirahដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធHouthiបានដកស្រង់ពាក្យសម្តីរបស់អ្នកនាំពាក្យនៃកងកម្លាំងប្រដាប់អាវុធHouthiឱ្យដឹងថា ពាណិជ្ជករមួយចំនួនដែលមិនបានទទួលការអនុញ្ញតពីស្ថាប័នមានសមត្ថភាពក៏ចែកចែកចាយសាច់ប្រាក់តាមផ្លូវ ដែលបណ្តាលឱ្យកើតមានហេតុការណ៍រត់ជាន់គ្នា។ពាណិជ្ជករពាក់ព័ន្ធត្រូវបានចាប់ខ្លួនហើយ៕