ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន៖ កំណើនទំហំឧស្សាហកិម្មគ្រឿងទុនរបស់ប្រទេសចិនគិតជាមធ្យមក្នុងមួយឆ្នាំៗឈានដល់ ១៦%
2023-04-19 11:32:19cri
Share with:

      មន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងក្នុងមហាសន្និបាតស្តីពីការអភិវឌ្ឍគ្រឿនទុនអន្តរជាតិចិនដែលបើកធ្វើនៅថ្ងៃទី ១៨ ខែមេសាថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក  ឧស្សាហកម្មគ្រឿងទុនរបស់ប្រទេសចិនបានអភិវឌ្ឍយ៉ាងឆាប់រហ័ស បច្ចេកទេសស្នូលត្រូវបានទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ កំណើនទំហំឧស្សាហកម្មគ្រឿងទុនគិតជាមធ្យមក្នុងមួយឆ្នាំៗឈានដល់ ១៦%។ 

      មន្ត្រីរូបនេះបានថ្លែងទៀតថា ប្រទេសចិននឹងពន្លឿនការស្រាវជ្រាវនិងប្រើប្រាស់គ្រឿងទុនគន្លឹះ ស្វែងរកបច្ចេកទេសគន្លឹះយ៉ាងខ្ជាប់ខ្ជួន បង្កើនសមត្ថភាពផ្គត់ផ្គង់ផលិតផលគ្រឿងទុននិងសេវាពាក់ព័ន្ធ លើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវភាពធន់និងកម្រិតសុវត្ថិភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាផ្តោតលើវិស័យឧស្សាហកម្មសំខាន់ៗ ដើម្បីជំរុញការប្រើប្រាស់គ្រឿងទុនគន្លឹះយ៉ាងស៊ីជម្រៅ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស