ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 ឃោសនាបំប៉ាងពីការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន ក្រសួងការបរទេសចិន៖ ប្រទេស G7 ប្រើល្បិចវោហាសាស្ត្រមកបំភាន់ភ្នែកអន្តរជាតិ
2023-04-19 12:00:42cri
Share with:

ទាក់ទិននឹងការឃោសនាបំប៉ោងពីការគំរាមកំហែងនុយក្លេអ៊ែររបស់ចិនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៨ ខែមេសាថា ប្រទេស G7 មិនខ្វល់ពីការពិត ហើយព្យាយាមប្រើល្បិចវោហាសាស្ត្រដើម្បីបំភារិភ្នែកសាធារណជន មិនអាចតំណាងឱ្យសំឡេងរួមរបស់សហគមន៍អន្តរជាតិនោះទេ ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមដោយសម្តែងការព្រួយបារម្ភចំពោះអ្វីដែលហៅថា ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន មិនចូលរួមការគ្រប់គ្រងសព្វាវុធនិងវិធានការកាត់បន្ថយហានិភ័យ ហើយអំពាវនាវឱ្យចិននិងអាមេរិកបើកធ្វើកិច្ចសន្ទនាស្តីពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ដើម្បីជំរុញស្ថិរភាពតាមរយៈការលើកកម្ពស់"តម្លាភាពនុយក្លេអ៊ែរ" ។

ទាន់ទិននឹងរឿងនេះ លោក Wang Wenbin បានរំលឹកឡើងវិញថា ប្រទេសចិនអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រនុយក្លេអ៊ែរស្វ័យការពារនិងគោរពគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាអាទិភាព ក៏ដូចជារក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតទាបបំផុតនៃតម្រូវការសន្តិសុខ ។ ប្រទេសចិនគឺជាប្រទេសតែមួយគត់ក្នុងចំណោមរដ្ឋមានអាវុធនុយក្លេអ៊ែរទាំងប្រាំដែលបានធ្វើកិច្ចសន្យាខាងលើ ដរាបណាប្រទេសណាមួយមិនប្រើប្រាស់ឬគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងចិននោះ វានឹងមិនត្រូវបានគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ចិននោះទេ នេះក៏ជាតម្លាភាពជាក់ស្តែងបំផុត

អ្នកបកប្រែ:王幸
ប្លុកពិសេស