ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បច្ចេកវិទ្យាឌីជីថល+បេតិកភណ្ឌវប្បធម៌ ចាប់អារម្មណ៍អំពីអ័ក្សនៃទីក្រុងប៉េកាំង
2023-04-19 10:40:01cri
Share with:

          ដើម្បីផ្សព្វផ្សាយពីគំនិតអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យកាន់តែល្អប្រសើរ  នៅថ្ងៃទី ១៨ ខែមេសា  សកម្មភាពមួយលើកដែលក្រោមប្រធានបទរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលជាមួយបេតិកភណ្ឌវប្បធម៌ប្រពៃណីបានប្រារព្ធធ្វើឡើងនៅឧទ្យាន Yuanmingyuan  ទីក្រុងប៉េកាំង។

         សកម្មភាពនេះធ្វើក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌ក្នុងកំណែទម្រង់”   បានរៀបចំកម្មវិធីមួយចំនួនដូចជាអ្នកជំនាញថ្លែងសុន្ទរកថា  មហាជនផ្លាស់ប្តូរមតិយោបល់   និងការតាំងពិព័រណ៍ជាដើម  ដើម្បីនាំទស្សនិកជនឱ្យចាប់អារម្មណ៍ផ្ទាល់ពីភាពទាក់ទាញនៃបេតិកភណ្ឌវប្បធម៌នៃអ័ក្សក្រុងប៉េកាំង។

         ក្រៅពីការតាំងពិព័រណ៍នៅនឹងកន្លែង  មធ្យោបាយបច្ចេកវិទ្យាឌីជីថលក៏បានជួយឱ្យទីសំណល់បុរាណរស់ឡើងវិញផងដែរ ។ ក្នុងនោះ ពិព័រណ៍ឌីជីថលតាមអនឡាញអំពី “ ឧទ្យាន Yuanmingyuan ឌីជីថល ”    បានបង្ហាញពីដំណាក់កាលរបស់សួន Yuanmingyuan  ដែលកាលពីមុនជាទីសំណល់បាក់បែកដោយសារសង្គ្រាមតែឥឡូវបានក្លាយជាឧទ្យានបុរាណវិទ្យាជាតិ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស