ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កសិករថ្មី
2023-04-19 11:09:09cri
Share with:

លោក Liu Shenting គឺជាកសិករដាំផ្លែឈើនៅខេត្ត Sichuan ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន ។ អ្វីដែលខុសពីកសិករភាគច្រើននៅប្រទេសចិននោះគឺ លោក Liu Shenting គឺជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យចិនដ៏ល្បីឈ្មោះដែលមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអេឡិចត្រូនិច ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ប្រទេសចិនបានចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តនៃការស្តារជនបទឡើងវិញ ហើយលក្ខខណ្ឌនៃការវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីបង្កើតអាជីពកាន់តែមានភាពប្រសើរឡើង ។ កាលពី ៧ ឆ្នាំមុន លោក Liu Chenting បានលាលែងពីការងារដែលនឹងនរនៅសកលវិទ្យាល័យ ត្រឡប់ទៅស្រុកកំណើតវិញដោយបានទទួលម៉ៅការដីទំហំ ៨.៦ ហិកតានិងចាប់ផ្តើមធ្វើជាកសិករ ។ នៅប្រទេសចិន គេហៅគាត់ថា ជាកសិករដែលមានការអប់រំខ្ពស់ថា ជា "កសិករថ្មី"។

អ្នកបកប្រែ:王幸
ប្លុកពិសេស