ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិន៖និន្នាការល្អនៃសភាពការណ៍ឱកាសការងារត្រូវបានរំពឹងទុក ថានឹងបន្តរក្សាទៅមុខ
2023-04-19 11:04:45cri
Share with:

ថ្ងៃទី១៨ខែមេសាឆ្នាំ២០២៣ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទកាសែតអ្នកទទួលខុសត្រូវពាក់ព័ន្ធនៃរដ្ឋបាលជាតិស្ថិតិចិនបានធ្វើបទបង្ហាញស្តីពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិចិនក្នុងត្រីមាសទីមួយឆ្នាំនេះ។

 

លោកFu Linghuiអ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងក្នុងសន្និសីទកាសែតនេះថាបើមើលពីសភាពការណ៍ក្នុងឆ្នាំនេះសភាពការណ៍ជាទូទៅនៃឱកាសការងារបានត្រូវកែលម្អអត្រាបាត់បង់ការងារបានធ្លាក់ចុះយ៉ាងខ្លាំងនៅខែមីនាចំនួនសរុបនៃអ្នកមានការងារធ្វើបានកើនឡើងបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅ។

 

លោក Fu Linghuiបានបន្តទៀតថាសំដៅចំពោះបញ្ហាខាងរចនាសម្ព័ន្ធឧទាហណ៍ថាបញ្ហាអត្រាបាត់បង់ការងាររបស់យុវជនគឺនៅតែត្រូវយកចិត្តទុកដាក់ដែលត្រូវបន្តបង្កើនការជួយជ្រោមជ្រែងឲ្យយុវជនពិសេសនិស្សិតទើបបញ្ចប់ការសិក្សាពីសាលាឧត្តមសិក្សាដើម្បីជំរុញឲ្យឱកាសការងារធ្វើបន្តមាននិន្នាការល្អពិសេសត្រូវពន្លឿងដំឡើងកម្រិតនៃឧស្សាហកម្មដើម្បីផ្តល់ឱកាសការងារមានគុណភាពខ្ពស់កាន់តែច្រើន៕

 

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស