ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីម៉ិកស៊ិកស្តីបន្ទោសអាមេរិកដែលបានធ្វើសកម្មភាពចារកម្មនៅមិកស៊ិក
2023-04-19 11:38:03cri
Share with:

      ថ្ងៃទី ១៧ ខែមេសា លោក Lopez ប្រធានាធិបតីម៉ិកស៊ិកបានស្តីបន្ទោសអាមេរិកដែលបានធ្វើសកម្មភាពធអន្តរគមន៍និងចារកម្មនៅម៉ិកស៊ិក។

      លោក Lopez បានថ្លែងក្នុងសន្និសីទកាសែតនៃទីស្តីការប្រធានាធិបតីនាថ្ងៃដដែលថា នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនអាមេរិកបានលូដដៃចូលក្រុមជួញដូរគ្រៀងញៀនក្នុងតំបន់ដោយគ្មានការផ្តល់សិទ្ធិពីរដ្ឋាភិបាលម៉ិកស៊ិក។ នេះគឺជាទង្វើជ្រៀតជ្រែកដែលមានលក្ខណៈប្រមាថនិងក្រអឺតក្រអោងដែលមិនអាចទទួលយកបាន។ មិនថាភ្នាក់ងារចារកម្មបរទេសណាម្នាក់ឬអង្គការសន្តិសុខណាមួយសុទ្ធតែមិនអាចធ្វើសកម្មភាពចារកម្មនៅលើដែនដីរបស់ម៉ិកស៊ិកនោះឡើយ។

      លោក Lopez បន្តទៀតថា បុរេលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការខាងបញ្ហាសន្តិសុខរវាងម៉ិកស៊ិកនិងអាមេរិកគឺធានាសន្តិសុខសាធារណៈរបស់ម៉ិកស៊ិក។ មានតែការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសឯករាជ្យផ្សេងទៀត ទើបរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរអាចបង្កើតទំនាក់ទំនងដែលគោរពគ្នាទៅវិញទៅមកបាន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស