ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#បទសម្ភាសន៍ជាន់ខ្ពស់# #បទសម្ភាសន៍ពិសេសជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី#៖សំដៅចំពោះការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសក្នុងតំបន់ សិង្ហបុរីកំពុងកែសម្រួលតួនាទីរបស់ខ្លួនយ៉ាងសកម្ម
2023-04-19 11:00:08cri
Share with:

    លោកស្រី Zou Yun ពិធិការិនីនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសួរថា ពេលថ្លែងអំពីទំនាក់ទំនងរវាងចិននិងសិង្ហបុរី យើងពិតជានឹងលើកឡើងដល់លោក Lee Kuan Yew ដែលជានាយករដ្ឋមន្ត្រីស្ថាបនិករដ្ឋនៃប្រទេសសិង្ហបុរីនិងជាមិត្តចាស់របស់ប្រជាជនចិន ។ ក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយស្ថានីយទូរទស្សន៍ CCTV កាលពីឆ្នាំ ២០០៥ លោកបានលើកឡើងថា ការអភិវឌ្ឍនិងការងើបឡើងនៃប្រទេសចិននឹងនាំមកនូវកម្លាំងចលករយ៉ាងខ្លាំងដល់អាស៊ីអាគ្នេយ៍ ។ លោកបានថ្លែងទៀតថា "សិង្ហបុរីនឹងដើរតួនាទីជាមហាជំរំក្នុងការស្វែងយល់ពីអាស៊ីអាគ្នេយ៍ ។ រយៈពេលជិត ២០ ឆ្នាំក្រោយមក ក្នុងនាមជាកូនប្រុសរបស់លោកនិងជានាយករដ្ឋមន្ត្រីសិង្ហបុរី តើលោកយល់យ៉ាងដូចម្តេចអំពីពាក្យសម្តីរបស់លោក Lee Kuan Yew ?

    លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានលើកឡើងថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការអភិវឌ្ឍរបស់ប្រទេសចិនបាននិងកំពុងនាំមកនូវផលប្រយោជន៍ដ៏ធំធេងដល់អាស៊ីអាគ្នេយ៍ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ស្ទើរតែគ្រប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ សិង្ហបុរីក៏អ៊ីចឹងដែរ ។ នេះគឺជាឱកាសសេដ្ឋកិច្ចយ៉ាងធំធេង ។ សិង្ហបុរីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ។ កាលពីប៉ុន្មានឆ្នាំមុន ពួកយើងប្រហែលដើរលឿនជាងប្រទេសដទៃទៀតក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប៉ុន្តែស្របពេលដែលប្រទេសផ្សេងទៀតបង្កើតទំនាក់ទំនងជាមួយប្រទេសចិន តើពួកយើងអាចដើរតួនាទីជាអ្វី ? ខ្ញុំសម្គាល់ឃើញថា បើនិយាយចំពោះសហគ្រាសចិន គឺអាចរួមសហការជាមួយសិង្ហបុរី ហើយអាចគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍តាមរយៈសិង្ហបុរី ពោលគឺ មុខងារជាអង់តែនបញ្ជានិងទីស្នាក់ការទូទៅដែលខ្ញុំទើបបានលើកឡើង ។ ដោយឡែកវិស័យសេវាកម្មហិរញ្ញវត្ថុរបស់សិង្ហបុរីក៏កាន់តែលេចធ្លោផងដែរ ។ លើសពីនេះទៅទៀត ខ្ញុំសម្គាល់ឃើញថា សិង្ហបុរីបានអធិប្បាយកាន់តែច្បាស់លាស់នូវតួនាទីដ៏សំខាន់នៃការបង្កើតទំនាក់ទំនងជាមួយប្រទេសចិនចំពោះការគាំពារសន្តិសុខ ស្ថិរភាពនិងវិបុលភាពពិភពលោក ក៏ដូចជាក្នុងតំបន់ផងដែរ ។ យើងរំពឹងថា ឆ្លងតាមរយៈការបង្ហាញឥរិយបថបែបនេះ ពួកយើងអាចពង្រីកឥទ្ធិពលរបស់ខ្លួននិងជំរុញឱ្យប្រទេសនានាគិតពិចារណាអំពីកាលានុវត្តភាពនិងហានិភ័យនៅលើឆាកអន្តរជាតិ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ក្តាប់ជាប់ឱកាសនិងបញ្ចៀសពីហានិភ័យ ។

    សូមបញ្ជាក់ថា ឪពុករបស់លោក Lee Hsien Loong គឺលោក Lee Kuan Yew ដែលជានាយករដ្ឋមន្ត្រីស្ថាបនិករដ្ឋនៃប្រទេសសិង្ហបុរី ។ តាំងពីបានបង្កើតរដ្ឋកាលពីឆ្នាំ ១៩៦៥ មក ក្រោមការដឹកនាំរបស់លោក Lee Kuan Yew សិង្ហបុរីទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដែលគួរឱ្យកត់សម្គាល់ ។ លោក Lee Kuan Yew ធ្លាប់ជំរុញឱ្យសិង្ហបុរីចូលរួមយ៉ាងស៊ីជម្រៅនូវដំណើរដ៏មហិមានៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ។ នៅពេលដែលលោក Lee Kuan Yew បានទទួលមរណភាពកាលពីឆ្នាំ ២០១៥ លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើសាររំលែកទុក្ខដោយផ្ទាល់ដោយហៅគាត់ថាជា"មិត្តចាស់របស់ប្រជាជនចិន"និងជា"អ្នកស្ថាបនិក អ្នកត្រួសត្រាយនិងអ្នកជំរុញនៃទំនាក់ទំនងរវាងចិននិងសិង្ហបុរី" ។

    គួររំលឹកថា លោកLeeKuanYewនាយករដ្ឋមន្ត្រីស្ថាបនិករដ្ឋនៃប្រទេសសិង្ហបុរីធ្លាប់លើកឡើងកាលពីឆ្នាំ ១៩៦៧ ថា ប្រជាជនចិនមានការបេ្តជ្ញាចិត្តនិងអាចរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាងប្រទេសដ៏ទំនើប ខ្លាំងក្លានិងមានភាពសម្បូរសប្បាយ ខ្ញុំសូមជូនពរប្រជាជនចិនមានសំណាងល្អ ។

    នៅក្នុងការនឹករលឹករបស់លោក Lee Hsien Loong លោក Lee Kuan Yew បានសង្កេតមើលប្រទេសចិនយ៉ាងល្អិតល្អន់ ហើយក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។ លោកបានព្យាករណ៍ពីភាពជោគជ័យនៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ក៏ដូចជាឥទ្ធិពលដ៏ជ្រាលជ្រៅនិងវែងឆ្ងាយរបស់ចិនចំពោះពិភពលោកតាំងពីដំបូងម៉្លេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស