ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ប្រទេសចិនចេញផ្សាយ“របាយការណ៍អំពីទិន្នន័យសេដ្ឋកិច្ចក្នុងត្រីមាសទីមួយ” ដែលគួរឱ្យកត់សម្គាល់
2023-04-19 11:08:34cri
Share with:

      “ល្បឿនកំណើនGDP នៃត្រីមាសទីមួយខ្ពស់ជាងមុននិងការប៉ាន់ប្រមាណ ” “ សេដ្ឋកិច្ចចិនងើបឡើងវិញយ៉ាងឆាប់រហ័ស ” “ទីចាប់ផ្តើមនៃសេដ្ឋកិច្ចចិនមានសភាពល្អប្រសើរ” ។ល។ បន្ទាប់ពីប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវទិន្នន័យសេដ្ឋកិច្ចជាតិនៃត្រីមាសទីមួយឆ្នាំ ២០២៣នៅថ្ងៃទី១៨ ខែមេសា ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃយ៉ាងសកម្មព្រមៗគ្នា ។ សេដ្ឋកិច្ចចិនបានបង្ហាញពីកម្លាំងជាក់ស្តែងយ៉ាងខ្លាំង ដែលទទួលបានតារាងពិន្ទុក្នុងត្រីមាសទីមួយ  ដែលគួរឱ្យកត់សម្គាល់ ។

      យោងតាមគណនាជាជំហានដំបូង  ផលិតផលក្នុងស្រុកសរុបរបស់ចិននៅត្រីមាសទីមួយ គឺ២៨៤៩៩៧០០លានយាន់ប្រាក់ចិន គិតតាមតម្លៃថេរ បានកើនឡើង៤,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ យើងងាកមកមើលទិន្នន័យជាក់ស្តែងមួយចំនួន ៖ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំវិនិយោគទ្រព្យសម្បត្តិថេរនៅទូទាំងប្រទេសចិនបានកើនឡើង៥,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំសរុបនៃការលក់រាយផលិតផលប្រើប្រាស់ក្នុងសង្គមបានកើនឡើង៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញនៅទូទាំងប្រទេសចិនបានកើនឡើង៤,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ល។ ប្រការទាំងនេះបានបង្ហាញថា យោងតាមកត្តាវិជ្ជមានបានសន្សំទុកកាន់តែច្រើនឡើងៗ បានជាសេដ្ឋកិច្ចចិនបានងើបឡើងវិញដោយនឹងនរ ហើយបានចាក់គ្រឹះដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍តាមការប៉ាន់ប្រមាណពេញមួយឆ្នាំ ។

      តាំងពីចូលឆ្នាំនេះមក អាមេរិកនិងអឺរ៉ុបសុទ្ធតែមានអតិផរណាខ្ពស់ ហើយបានដាក់ចេញគោលនយោបាយរូបិយវត្ថុយ៉ាងតឹងរ៉ឹង ជាពិសេស នាពេលថ្មីៗកន្លងទៅនេះ ធនាគាររបស់អាមេរិកនិងអឺរ៉ុបមួយចំនួនបានលេចចេញវិបតិ្តយ៉ាងធ្ងន់ធ្ងរ ។ ថែមទាំងមានហានិភ័យភូមិសាស្ត្រនយោបាយ ឯកតោភាគីនិយមនិងការពារនិយមបានងើមឡើងវិញ ក៏ដូចជាអស្ថិរភាពនៃដំណើរការសេដ្ឋកិច្ចសកលកាន់តែខ្លាំងឡើងៗ  ក្នុងបរិបទបែបនេះ សេដ្ឋកិច្ចចិននៅត្រីមាសទីមួយឆ្នាំនេះ មានសភាពល្អជាងការប៉ាន់ប្រមាណ នេះគឺបានមកដោយមិនងាយទេ ។

      លទ្ធផលល្អ គឺមកពីកិច្ចខិតខំប្រឹងប្រែង ។ សេដ្ឋកិច្ចចិននៅត្រីមាសទីមួយ មានទីចាប់ផ្តើមយ៉ាងល្អប្រសើរ នេះជាផលផ្លែផ្ការបស់ប្រទេសទាំងមូល ដែលបានសាមគ្គីគ្នាខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ។ ក្រៅពីនេះ គោលនយោបាយហិរញ្ញវត្ថុដ៏វិជ្ជមានបានលើកកម្ពស់ប្រសិទ្ធភាព គោលនយោបាយរូបិយវត្ថុដ៏មានភាពនឹងនរបានអនុវត្តដោយចំគោលដៅ វិធានការគ្រប់ផ្នែកសម្រាប់លំនឹងការកើនឡើង លំនឹងការប្រកបអាជីវកម្ម និងលំនឹងតម្លៃទំនិញ បានជំរុញសេដ្ឋកិច្ចឱ្យមានសភាពកាន់តែល្អប្រសើរ ។

      ការប្រើប្រាស់បានងើបឡើងវិញយ៉ាងឆាប់រសហ័ស ជាចំណុចគួរឱ្យកត់សម្គាល់ក្នុងសេដ្ឋកិច្ចចិននៅត្រីមាសទីមួយ ។ ទិន្នន័យស្ថិតិបានបង្ហាញឱ្យឃើញថា  នៅត្រីមាសទីមួយ ទំហំសរុបនៃការលក់ដូរទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមានការកែលម្អយ៉ាងច្បាស់លាស់ បើធៀបនឹងត្រីមាសទីបួននៃឆ្នាំមុន ដែលបានធ្លាក់ចុះ២,៧ភាគរយ ។ នៅត្រីមាសទីមួយ អត្រារួមចំណែករបស់ការប្រើប្រាស់ចុងក្រោយចំពោះកំណើនសេដ្ឋកិច្ច បានឡើងដល់៦៦,៦ភាគរយ មានការកើនឡើងវិញយ៉ាងច្បាស់លាស់បើប្រៀបធៀបនឹងឆ្នាំមុន ។

      ប្រការដែលគួរឱ្យលើកឡើងនោះ គឺពាណិជ្ជកម្មជាមួយបរទេស ដែលជាស្តង់ដារសម្រាប់វាយតម្លៃចំពោះសេដ្ឋកិច្ច ។ នៅត្រីមាសទីមួយ  ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលរបស់ប្រទេសចិនបានឡើងដល់៩,៨៩ទ្រីលានប្រាក់យាន់ចិន បានកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ វេបសាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានផ្សាយដំណឹងថា នៅត្រីមាសទីមួយ កំណើននៃការនាំចេញរបស់ប្រទេសចិនដែលលើសពីការប៉ាន់ប្រមាណ ជាការបង្ហាញឱ្យឃើញនូវភាពល្អប្រសើររបស់សេដ្ឋកិច្ច ។

      នាពេលបច្ចុបន្ននេះ បរិយាកាសអន្តរជាតិនៅតែមានភាពស្មុគស្មាញនិងបម្រែបម្រួល ក្នុងប្រទេសចិន ក៏មានកត្តារឹតត្បិតយ៉ាងច្បាស់លាស់ ដូចជាតម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ មូលដ្ឋានសម្រាប់ងើបឡើងវិញសេដ្ឋកិច្ចមិនសូវរឹងមាំជាដើម ។ ទោះជាប្រឈមនឹងសភាពលំបាក ប្រទេសចិនក៏កាន់តែមានជំនឿចិត្តលើខ្លួនឯងផងដែរ ។ យោងតាមគោលនយោបាយម៉ាក្រូត្រូវអនុវត្តជាបន្តបន្ទាប់ ដំណើរការសេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងមានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ។ សហគ្រាសពហុជាតិជាច្រើនសម្គាល់ឃើញថា ការវិនិយោគនៅប្រទេសចិន និងចាក់គ្រឹះនៅប្រទេសចិន គឺជាជម្រើសដែលអាចឆ្ពោះទៅកាន់អនាគតកាន់តែល្អបវរ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស