ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ជប៉ុនមិនអាចចាប់ដំណើរការការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរចូលសមុទ្រតាមតែទំនើងចិត្តនោះទេ
2023-04-18 15:32:19cri
Share with:

ថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។មានអ្នកសារព័ត៌មានបានសួរថាតាមការផ្សាយដំណឹងឲ្យដឹងថារដ្ឋមន្ត្រីក្រសួងអាកាសធាតុថាមពលនិងបរិស្ថានរបស់ក្រុមប្រទេសG7បានចេញសេចក្តីថ្លែងការណ៍រួមនាថ្ងៃទី១៦ខែមេសាដោយមិនបានគាំទ្រចំពោះផែនការរបស់រដ្ឋាភិបាលជប៉ុនដែលចង់បង្ហូរទឹកសំណល់នុយក្លេអ៊ែលចូលសមុទ្រនោះទេ។សំដៅចំពោះការដែលតំណាងជប៉ុនថ្លែងនៅក្នុងសន្និសីទកាសែតថាការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលសមុទ្រនឹងទទួលការស្វាគមន៍នោះរដ្ឋមន្ត្រីការបទេសអាល្លឺម៉ង់បានថ្លែងភ្លាមៗនៅក្នុងសន្និសីទកាសែតថាទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ភាគីជប៉ុនបន្ទាប់ពីការកើត

ឧបទ្ទវហេតុផ្ទុះរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរតែមិនស្វាគមន៍ចំពោះការបង្ហូរទឹកសំណល់ដោយនុយក្លេអ៊ែរចូលសមុទ្រទេ។ទាក់ទិននឹងរឿងនេះតើភាគីចិនមានមតិយោបល់យ៉ាងណា

 

លោកWang Wenbinបានថ្លែងថាភាគីចិនបានចាប់អារម្មណ៍ចំពោះព័ត៌មានពាក់ព័ន្ធហើយ។ក្នុងរយៈពេលចុងក្រោយនេះដោយសារគិតគូរពីគោលបំណងនយោបាយភាគីជប៉ុនធ្វើជាមិនដឹងមិនឮចំពោះការលើកឡើងសំណើនិងកង្វល់និងសមហេតុផលរបស់សហគមន៍អន្តរជាតិដែលឈរលើមូលដ្ឋានវិទ្យាសាស្ត្រហើយប៉ុនប៉ងឆ្លងតាមការបង្កើនការងារទាក់ទងអន្តរជាតិមកបន្សាបនិងបិទបាំងគ្រោះថ្នាក់នៃការដែលទឹកសំណល់នុយក្លេអ៊ែរចូលសមុទ្រព្រមទាំងប៉ុនប៉ងអូសទាញប្រទេសផ្សេងឲ្យគាំទ្រដល់ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលសមុទ្ររបស់ខ្លួន។ទង្វើដែលប្រើកលល្បិចចង់កែប្រែកំហុសទៅជារឿងត្រឹមត្រូវពិតជានឹងទទួលបរាជ័យជាមិនខាន។

 

ភាគីចិនដាស់តឿនម្តងទៀតដល់ប្រទេសជប៉ុនឲ្យយកចិត្តទុកដាក់ចំពោះប្រតិកម្មរបស់សហគមន៍អន្តរជាតិដោយមានទំនួលខុសត្រូវអនុវត្តយ៉ាងម៉ត់ចត់នូវកាតព្វកិច្ចអន្តរជាតិធ្វើការពិគ្រោះពិភាក្សាប្រកបដោយអត្ថន័យនិងមានភាពពេញលេញជាមួយបណ្តាភាគីដែលពាក់ព័ន្ធផលប្រយោធន៍ក្នុងនោះបូករួមទាំងប្រទេសជំុវិញនិងប្រទេសជិតខាងស្រាវជ្រាវនិងធ្វើការសាកល្បងចំពោះដំណោះស្រាយល្អបំផុតដែលក្រៅពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលសមុទ្រដើម្បីធានាយ៉ាងជាក់លាក់នូវការដោះស្រាយទឹកសំណល់នុយក្លេអ៊ែរតាមបែបវិទ្យាសាស្ត្រចំហមានតម្លាភាពនិងសុវត្ថិភាពព្រមទាំងទទួលការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសហគមន៍អន្តរជាតិទៀតផង៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស