ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងរបស់ចិនដាស់តឿនឱ្យភាគីអាមេរិកប្រឈមមុខនឹងបញ្ហាឧបទ្វីបកូរ៉េ
2023-04-18 16:55:08cri
Share with:

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាសាធារណៈស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនៅថ្ងៃទី ១៧ ខែមេសា ។ លោក Zhang Jun តំណាង របស់ចិនប្រចាំអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាពីជុំក្នុងកិច្ចប្រជុំ ហើយបានដាស់តឿនឱ្យសហរដ្ឋអាមេរិកប្រឈមមុខយ៉ាងត្រឹមត្រូវចំពោះបញ្ហាគន្លឹះនៃឧបទ្វីបកូរ៉េនិងចាត់វិធានការជាក់ស្តែងប្រកបដោយអត្ថន័យព្រមទាំងបញ្ជាក់ពីជំហររបស់ប្រទេសចិនលើបញ្ហាកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ។

លោក Zhang Jun បានថ្លែងក្នុងសុន្ទរកថាជុំទី១ថា បញ្ហាឧបទ្វីបកូរើដែលបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍គឺជាសំណល់ពីសង្គ្រាមត្រជាក់គន្លឹះនៃបញ្ហាគឺសន្តិសុខ ។ ថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាជាញឹកញាប់នៅជុំវិញឧបទ្វីបកូរើ ដោយបញ្ចេញអាវុធយុទ្ធសាស្ត្រ ដូចជា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែក B-52 ជាដើមដែលធ្វើឲ្យកូរ៉េខាងជើងមានអារម្មណ៍អសន្តិសុខកាន់តែខ្លាំងឡើងៗ នេះជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានភាពតានតឹងនៅឧបទ្វីបកូរ៉េខូចបច្ចុប្បន្ន ។

ក្នុងសុន្ទរកថាជុំទី ២ លោក Zhang Jun បានបញ្ជាក់ពីជំហររបស់ចិនចំពោះបញ្ហាកិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយបានលើកឡើងថា ធាតុពិតនៃកិច្ចសហប្រតិបត្តិការបែបនេះគឺការផ្ទេរសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធរាប់តោនដែលមិនធ្លាប់មានពីមុនមកដោយរដ្ឋមានអាវុធនុយក្លេអ៊ែរទៅរដ្ឋគ្មានអាវុធនុយគ្លេអ៊ែរ នេះជាការរីកសាយភាយអាវុធនុយក្លេអ៊ែរសុទ្ធសាធ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស