លោក Kanani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃទី ១៧ ខែមេសាថា លោក Rais ប្រធានាធិបតីអ៊ីរ៉ង់និងព្រះបាទ Salman ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតបានយាងនិងអញ្ជើញគ្នាឱ្យធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក ។
លោក Kanani បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលថា ប្រទេសអ៊ីរ៉ង់បានទទួលការអញ្ជើញពីព្រះបាទ Salman ចំពោះលោកប្រធានាធិបតី Rais ឱ្យទៅបំពេញទស្សនកិច្ចគ្នានៅក្រុង Riyadh ដែលជារដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោក Rahid បានឆ្លើយតបការអញ្ជើញជាលាយលក្ខណ៍អក្សរ និងបានយាងព្រះបាទ Salman ឱ្យបំពេញព្រះរាជទស្សនកិច្ចនៅក្រុង Tehran ដែលជារដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ ។
លោក Kanani បានថ្លែងថា លោក Abdullahyan រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងលោក Faisal រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតក៏បានអញ្ជើញគ្នាឱ្យទស្សនកិច្ចទៅវិញទៅមកផងដែរ ។ ការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរនឹងប្រព្រឹត្តទៅបន្ទាប់ពីផែនការចាំបាច់ត្រូវបានគ្រោងរួច ហើយប្រទេសទាំងពីរក៏នឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កីឡា និងសន្តិសុខជាដើម ៕