ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិន៖ សេដ្ឋកិច្ចចិននៅត្រីមាសទីមួយឆ្នាំ២០២៣បានដំណើរការយ៉ាងល្អប្រសើរ
2023-04-18 15:26:05cri
Share with:

         ថ្ងៃទី១៨ខែមេសា ថ្លែងក្នុងសន្និសីទកាសែតអំពីសភាពការណ៍ដំណើរការនៃសេដ្ឋកិច្ចជាតិចិនប្រចាំត្រីមាសទីមួយដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន   លោក Fu Linghui  អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិនបានធ្វើបទបង្ហាញពីសភាពការណ៍នៃដំណើរការសេដ្ឋកិច្ចចិនត្រីមាសទីមួយឆ្នាំ២០២៣។ លោកបានថ្លែងថា តាមការគណនាជាជំហានដំបូង នៅត្រីមាសទីមួយឆ្នាំនេះ ចំនួនGDPគឺត្រូវជា 28,4997ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង 4.5% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ នៅត្រីមាសទីមួយឆ្នាំនេះ ចំណូលអាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ៗគឺ10870យាន់ប្រាក់ចិន បើកាត់កត្តាតម្លៃ បានកើនឡើង3.8%។  បរិមាណលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមគឺ11,4922ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង5.8%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ បរិមាណសរុបនៃការនាំចេញនាំចូលទំនិញគឺ 9,8877ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង4.8%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស