ពេលថ្មីៗកន្លងទៅនេះ ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៣ ដែលមានរយៈពេល ៦ ថ្ងៃបានបិទបញ្ចប់នៅក្រុង Haikou ខេត្ត Hainan ប្រទេសចិន។ ពាណិជ្ជករចូលរួមពិព័រណ៍ ពាណិជ្ជករបញ្ជាទិញនិងភ្ញៀវកិត្តិយសមកពីគ្រប់ទិសទីទទួលបានផលយ៉ាងច្រើន។ ម៉ាកផលិតផលជាង ៣ ពាន់នៃប្រទេសនិងតំបន់ចំនួន ៦៥ បានចូលរួមតាំងបង្ហាញក្នុងពិព័រណ៍លើកនេះដែលបានទាក់ទាញទស្សនិកជនលើសពី ៣២ ម៉ឺននាក់។
ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជំនឿចិត្តក្នុងការប្រើប្រាស់ ជំរុញកំណើនប្រើប្រាស់ ដែើសម្រេចបាននូវកំណើនទាំងទំហំសាលពិព័រណ៍ ចំនួនពាណិជ្ជករចូលរួមពិព័រណ៍ ពាណិជ្ជករបញ្ជាទិញ ព្រមនិងចំនួនមនុស្សចូលរួមទស្សនានិងចំនួនប្រទេសចូលរួមជាដើម។ ចំនួនវេទិកា សកម្មភាពបន្ទាប់បន្សំនិសកម្មភាពបញ្ចេញផលិតផលថ្មីជាដើមសុទ្ធតែបានបំបែកកំណត់ត្រា។ ការប្រើប្រាស់បៃតង ការប្រើប្រាស់ប្រកបដោយសុខភាពនិងផលិតផលប្រើប្រាស់ទាន់សម័យមានប្រជាប្រិយភាពយ៉ាងណាស់៕