ថ្ងៃទី១៧ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំស្តីពីស្ថានការណ៍យេម៉ែន។លោកGengShuangតំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ភាគីចិនសូមអំពាវនាវឱ្យភាគីនានានៅយេម៉ែនដើរស្របនឹងចរន្តក្នុងតំបន់ ហើយអនុវត្តដោយប្រាកដប្រជាដើម្បីការដោះស្រាយបញ្ហាយេម៉ែនតាមវិធីនយោបាយ។
ភាគីចិនបានលើកឡើងថា បច្ចុប្បន្ន ដំណើរការនយោបាយរបស់យេម៉ែនមាននិន្នាការដ៏ល្អប្រសើរ ភាគីពាក់ព័ន្ធនានាបានបន្តរក្សាការប្រាស្រ័យទាក់ទងអំពីការរៀបចំបទឈប់បាញ់គ្នាឡើងវិញ។ថ្ងៃទី៦ ខែមេសា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតនិងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានជួបសន្ទនានៅក្រុងប៉េកាំង ដោយប្រកាសស្តារទំនាក់ទំនងផ្លូវទូតឡើងវិញចាប់ពីថ្ងៃដដែលនោះតទៅ ដែលបានបង្កើតជាគំរូដ៏ល្អសម្រាប់ការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា៕