រដ្ឋាភិបាលប្រទេស Burkina Faso បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៦ ខែមេសាថា កងទ័ពមួយក្រុមខ្លួនបានរងវាយប្រហារដោយពួកប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅតំបន់ភាគខាងជើងកាលពីថ្ងៃទី ១៥ ខែមេសា បណ្តាលឱ្យមនុស្ស ៤០ នាក់ស្លាប់បាត់បង់ជីវិត ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការវាយប្រហារបានកើតឡើងនៅភូមិមួយនៅជិត ក្រុង Ouahigouya ។ យោងតាមស្ថិតិជាបឋម ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៤០ នាក់ស្លាប់បាត់បង់ជីវិត បូករួមទាំងទាហាន ៦ នាក់ និងកងជីវពល ៣៤ នាក់ និង ៣៣ នាក់ទៀតរងរបួស ៕