ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping លើកឡើងពីសេដ្ឋកិច្ច៖ ធ្វើការអភិវឌ្ឍ ដើម្បីស្វែងរកនិងផ្តល់សុភមង្គលជូនប្រជាជន
2023-04-10 09:04:45cri
Share with:

         ក្នុងអំឡុងពេល ១០ឆ្នាំនៃយុគសម័យថ្មី  សមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបានសម្រេចការកើនឡើងខ្លាំងជាប្រវត្តិសាស្ត្រ ទំហំGDP របស់ចិនបានកើនពី៥៤ ទ្រីលានយាន់ប្រាក់ចិន ឡើងដល់ ១២១ ទ្រីលានយាន់ប្រាក់ចិន ដែលឈរនៅលំដាប់ទី២លើពិភពលោក ។ ប្រទេសចិនបានដោះស្រាយបញ្ហាក្រីក្រខ្លាំង បានកសាងសង្គមជីវភាពធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់។   ក្នុងអំឡុងពេល៣ឆ្នាំកន្លងទៅ  កំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំជាមធ្យមគឺ ៤.៥% ដែលខ្ពស់ជាងកម្រិតមធ្យមរបស់សេដ្ឋកិច្ចពិភពលោក ដែលបានបញ្ជាក់ថា ចិនរៀបចំការប្រយុទ្ធប្រឆាំងជំងឺឆ្លងនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទទួលបានសមិទ្ធផលដ៏សំខាន់។  

សមិទ្ធផលជាប្រវត្តិសាស្ត្រនៃការសាងសេដ្ឋកិច្ចចិនក្នុងយុគសម័យថ្មីបានបង្ហាញពីភាពខ្លាំងរបស់ទស្សនគំនិតស្តីពីសេដ្ឋកិច្ចរបស់លោក Xi Jinping  ។

     ទស្សនគំនិតស្តីពីសេដ្ឋកិច្ចរបស់លោក Xi Jinping  បានឈរលើមូលដ្ឋាននៃបញ្ហាសំខាន់ៗក្នុងសង្គម បានគិតគូរទាំងតម្រូវការនិងបំណង បានផ្តោតលើ “ភាពស្រស់ស្អាត” នៃជីវភាពដ៏សុភមង្គលរបស់ប្រជាជន។ អត្ថន័យស្នូលនៃភាពស្រស់ស្អាតបែបនេះគឺ  ស្វែងរកជីវភាពកាន់តែល្អប្រសើរជូនចំពោះប្រជាជនទាំងមូល ដែលបន្តលើកកម្ពស់គុណភាពជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងងាយស្រួល ខណៈពិភពខាងស្មារតីកាន់តែសម្បូរបែប  គឺទាំងជាតិនិងជីវិតឯកជន ទាំងបរិស្ថាននិងជីវភាពរស់នៅ សុទ្ធតែប្រកបដោយភាពល្អបវរ៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស