ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើប្រទេសចិនសម្រេចបានសន្តិសុខស្បៀងអាហារដោយរបៀបណា លោក Xi Jinping បានគូសបញ្ជាក់ពី “កិច្ចការសំខាន់ចម្បង”មួយនេះ
2023-04-01 08:43:45cri
Share with:

ពីឆ្នាំ២០១៥មក បរិមាណទទួលបានស្បៀងអាហារសម្រាប់មនុស្សម្នាក់ៗរបស់ប្រជាជនចិនបានលើសពី ៤០០ គីឡូក្រាម  ដែលជាខ្សែសន្តិសុខស្បៀងអាហារនៃស្តង់ដារអន្តរជាតិ។

កាលពីឆ្នាំ២០១៣ ចំនួនផលិតស្បៀងអាហាររបស់ចិនគឺ  ៦១ ប៊ីលានគីឡូក្រាម ។ ឈានដល់ឆ្នាំ២០២២ ចំនួននេះបានឡើងដល់ ៦៩.៥ ប៊ីលានគីឡូក្រាម។ រយៈពេល១០ឆ្នាំកន្លងមក ចិនបានបង្កើនស្បៀងអាហារចំនួន៧៥លានគីឡូក្រាម នេះទទួលបានដែលស្ថិតនៅលក្ខខណ្ឌដែលចំនួនប្រើប្រាស់ជីគីមីនិងថ្នាំកសិកម្មបន្តធ្លាក់ចុះ បាតុភូតបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើងកើតមានជាញឹកញាប់  ខណៈចំនួនមនុស្សបម្រើការក្នុងវិស័យកសិកម្មបន្តថយចុះ  ជាសមទ្ធិផលដ៏អស្ចារ្យមួយ។

ប្រជាជនចំនួន១៤ពាន់លាននាក់ត្រូវហូបបាយ នេះជាសភាពការណ៍ជាតិដ៏ធំបំផុតរបស់ប្រទេសចិន។អភិវឌ្ឍទីក្រុងត្រូវការដីទំហំកាន់តែច្រើន ខណៈទំហំដីស្រែជាមូលដ្ឋាននៃការផលិតស្បៀងអាហារ។ ប្រឈមនឹងការខ្វែងគំនិតនេះ  លោក Xi Jinping កំណត់យ៉ាងតឹងរឹងថា៖ ការការពារដីស្រែបានកំណត់ច្បាស់ហើយ ដីស្រែទំហំ ១២០ លានហិកតាចាំបាច់ត្រូវអភិរក្ស  ដីស្រែត្រូវធ្វើស្រែ ហើយគុណភាពដីស្រែចាំបាច់ត្រូវតែល្អ។

ការផលិតស្បៀងអាហារត្រូវផ្អែកលើបច្ចេកវិទ្យា ។ រយៈពេល១០ឆ្នាំកន្លងមក អត្រារួមចំណែករបស់ការរីកចម្រើនបច្ចេកវិទ្យាចំពោះកសិកម្មរបស់ចិនបានលើសពី៦១%  ខណៈអត្រាប្រើម៉ាស៊ីននៅក្នុងដំណើរភ្ជួរដីដាំដុះ  និងប្រមូលផលរបស់ស្រូវសាលី ពោត និងស្រូវអង្ករបានលើសពី៩០%។

ប៉ុន្មានឆ្នាំកន្លងមក ជំងឺកូវីដ១៩ បានរីករាលដាលជាសកល រុស្ស៊ីនិងអ៊ុយក្រែនបានប៉ះទង្គិចគ្នា ដែលបានជំរុញឱ្យតម្លៃផលិតស្បៀងអាហារសកលបន្តកើនឡើង ប៉ុន្តែចិនអាចផ្គត់ផ្គង់ស្រូវនិងស្រូវសាលីដល់ខ្លួនឯងបានក្នុងអត្រា១០០%។

    របាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបញ្ជាក់ថា ត្រូវជំរុញទំនើបកម្មតាមបែបផែនចិន ដែលជាទំនើបកម្មទ្រង់ទ្រាយដែលមានមនុស្សច្រើនសន្ធឹកសន្ធាប់   ដែលមានន័យថាការធានាសន្តិសុខស្បៀងអាហារមិនអាចធ្វេសប្រហែសឡើយ។

មជ្ឈិមបក្សកុម្មុនីយស្តចិនដែលមានលោក Xi Jinping  ជាប្រមុខស្នូល បានចាត់ទុកការដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារជាកិច្ចការសំខាន់ចម្បងនៃការធ្វើអភិបាលកិច្ចជាតិ។ ប្រទេសចិនសម្រេចបានការផ្តល់ធញ្ញជាតិដោយខ្លួនឯង សម្រេចបានសន្តិសុខស្បៀងអាហារសម្រាប់ប្រជាជនចិនយ៉ាងជាក់លាក់ ដែលបានគាំទ្រយ៉ាងរឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសចិន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស