ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់របស់ចិនកំពុងមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ
2023-04-01 11:50:24cri
Share with:

     កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ីដែលបើកធ្វើពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែមីនាបានទាក់ទាញតំណាងមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងបញ្ញវន្តធនាគារគំនិតជាង១៥០០រូបដែលមកពីប្រទេសនិងតំបន់ជាង៥០នៃទ្វីបទាំង៥ចូលរួម ។ ក្នុងបរិបទដែលភាពមិននឹងនរនិងភាពមិនប្រាកដប្រជាក្លាយជាប្រក្រតីភាព កិច្ចប្រជុំប្រចាំឆ្នាំលើកនេះផ្ដោតលើប្រធានបទ ពិភពលោកដែលមានភាពមិនប្រាកដប្រជា៖ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នាដើម្បីទប់ទល់នឹងបញ្ហាប្រឈមជំរុញការអភិវឌ្ឍតាមរយៈការបើកទូលាយនិងបរិយាប័ន្ន កិច្ចប្រជុំលើកនេះមានអត្ថន័យជាក់ស្តែងយ៉ាងខ្លាំងដែលបានឆ្លុះបញ្ចាំងពីសេចក្តីសង្ឃឹមជាបន្ទាន់របស់ប្រជាជនចំពោះភាពប្រាកដប្រជា ។

ភាពប្រាកដប្រជា ជាវត្ថុកម្រហើយខ្វះខាតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ។ ការធ្វើប្រជាមតិមួយលើកនៃក្រុមហ៊ុនប្រឹក្សាយោបល់ Boston បានបង្ហាញថា ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ មានអ្នកទទួលខុសត្រូវនៃសហគ្រាសទូទាំងពិភពលោកប្រហែល៧៥ភាគរយបានសម្គាល់ថា ភាពមិនប្រាកដប្រជាជាបញ្ហាប្រឈមដ៏ធំបំផុតដែលសហគ្រាសប្រទេសនានាត្រូវបានប្រឈមនៅឆ្នាំ២០២៣ ។

 សញ្ញាបើកទូលាយចំពោះអន្តរជាតិរបស់ចិនគឺច្បាស់លាស់ណាស់ និន្នាការកំណើនសេដ្ឋកិច្ចរបស់ចិនគឺមានភាពដ៏ខ្លាំងក្លា ទីផ្សារប្រើប្រាស់របស់ចិនមានសារសំខាន់ណាស់ចំពោះប្រទេសដទៃទៀត។ល។ក្នុងរយៈពេលបួនថ្ងៃកន្លងទៅនេះ អ្នកចូលរួមកិច្ចប្រជុំដែលមកពីបរទេសជាច្រើននាក់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ។ ពួកយើងអាចទទួលអារម្មណ៍យ៉ាងស៊ីជម្រៅពីការរំភើបចិត្តនិងអារម្មណ៍សុវត្ថិភាពរបស់ពួកគេ ក៏ដូចជាជំនឿចិត្តចំពោះ ភាពប្រាកដប្រជារបស់ចិន ។

តើជំនឿចិត្តបែបនេះមកពីកន្លែងណា?

តាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា នៅខែមករាឆ្នាំ២០២៣ ចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន១សែន២ម៉ឺន៧ពាន់៦រយ៩០លានយាន់ប្រាក់ចិន ដែលកើនឡើង១៤,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ក្នុងនោះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃមុខរបរផលិតកម្មបច្ចេកទេសខ្ពស់បានកើនឡើង៦២,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ការវិនិយោគនៃពាណិជ្ជករបរទេសនៅប្រទេសចិនបានប្រែទៅកាន់វិស័យផលិតកម្មប្រកបដោយបច្ចេកទេសខ្ពស់និងតម្លៃបន្ថែមខ្ពស់ ពោលគឺបង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន ។

 មិនថាពិភពលោកមានបម្រែបម្រួលយ៉ាងដូចម្តេចក៏ដោយ ពួកយើងសុទ្ធតែនឹងប្រកាន់ខ្ជាប់កំណែទម្រង់និងបើកទូលាយ ក៏ដូចជាប្រកាន់ខ្ជាប់ការជំរុញការច្នៃប្រឌិតថ្មីជារៀងរហូត ។ពីកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកលដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ដល់វេទិកា Boao សម្រាប់អាស៊ីដែលទើបបិទបញ្ចប់ ប្រទេសចិនបានបញ្ជូនសញ្ញាដ៏មុតមាំបែបនេះចំពោះអន្តរជាតិជាប់រហូតមក ។

បើមើលពីលក្ខណៈជាម៉ាក្រូ ជំនឿចិត្តរបស់ពិភពលោកគឺមកពីបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសន្តិភាពនិងស្ថិរភាពរបស់ចិននិងអាស៊ី ។ យោងតាមរបាយការណ៍អនាគតសេដ្ឋកិច្ចនិងដំណើរធ្វើសមាហរណកម្មនៃអាស៊ីដែលវេទិកាបានចេញផ្សាយឱ្យដឹងថា អត្រាកំណើនជាក់ស្តែងនៃផលិតផលក្នុងស្រុកសរុប(GDP)នៃតួអង្គសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០២៣ គឺ៤,៥ភាគរយ ដែលបានក្លាយជាចំណុចលេចធ្លោមួយក្នុងភាពថមថយចុះនៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ។

នៅរដូវផ្ការីកឆ្នាំ២០២៣ ពីតំបន់ Boao ដែលស្ថិតនៅសមុទ្រចិនខាងត្បូងនេះ ពិភពលោកទទួលបានជំនឿចិត្តដ៏កម្រមួយ ពោលគឺ ក្នុងបរិបទដែលហានិភ័យមិនប្រាកដប្រជាសកលបានកើនឡើងជាបន្តបន្ទាប់ ទ្វីបអាស៊ី ជាពិសេសគឺប្រទេសចិនបានពោរពេញទៅដោយភាពប្រាកដប្រជា ។ នេះមិនត្រឹមតែបានពង្រឹងជំនឿចិត្ត ត្រឡប់ទៅវិញរបស់សហគ្រាសបរទេសប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កម្លាំងចលករថ្មីដល់ពួកគេក្នុងការធ្វើពាណិជ្ជកម្មនៅទីឆ្ងាយផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស