ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖«កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ»មិនអាចបញ្ឆោតពិភពលោកបានទេ ហើយពិភពលោកក៏មិនត្រូវការវាទាល់តែសោះ
2023-03-30 14:48:59cri
Share with:

     ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែមីនា  "កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ"លើកទីពីរដែលរៀបចំដោយអាមេរិកបានបើកធ្វើ។ ស្ថានការណ៍ពិភពលោកមានភាពប្រែប្រួលនិងច្របូកច្របល់  អ្វីដែលហៅថា"កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ"នៅតែធ្វើនយោបាយចែកបក្សពួកនិងការបដិបក្ខគ្នាជាក្រុមដោយយក"ប្រជាធិបតេយ្យ"ធ្វើជាលេស ដើម្បីបង្កើតភាពចលាចលថ្មី។ ការបើកធ្វើកិច្ចប្រជុំនេះគឺជាការជាន់ឈ្លីលើស្មារតីប្រជាធិបតេយ្យ ហើយពិភពលោកមិនត្រូវការវាទាល់តែសោះ។

      "ប្រទេសដែលមិនមានប្រជាធិបតេយ្យមួយហ៊ានអះអាងថាខ្លួនជាមេដឹកនាំនៃកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ"  "អ្វីដែលហៅថា"កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ"គ្រាន់តែជាកលល្បិចរបស់អាមេរិកក្នុងការបង្កឱ្យពិភពលោកមានភាពចលាចលគិតតាំងពីសង្គ្រាមត្រជាក់មកប៉ុណ្ណោះ"...នៅខែធ្នូឆ្នាំ២០២១ នៅពេលដែលអាមេរិកបានបើកធ្វើអ្វីដែលហៅថា"កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ"ជាលើកដំបូង   អាមេរិកក៏ត្រូវបានថ្កោលទោសដោយប្រទេសជាច្រើនផងដែរ។

      ចំពោះសម្លេងរិះគន់  អាមេរិកបានធ្វើគរធ្វើថ្លង់  ហើយបន្តហៅខ្លួនឯងថាជា"មេដឹកនាំប្រជាធិបតេយ្យ"  ព្រមទាំងបានរៀបចំវគ្គបន្តនៃអ្វីដែលហៅថា"កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ"ទៀត។ បើប្រៀបធៀបនឹងលើកមុន  លើកនេះ អាមេរិកបានអញ្ជើញប្រទេសកូស្តារីកា  ហូឡង់ កូរ៉េខាងត្បូងនិងសំប៊ីមករួមគ្នារៀបចំធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្ហាញពីលក្ខណៈតំណាងយ៉ាងទូលំទូលាយ។ ល្បិចតិចតួចនេះ ពិតជាកំពុងតែកុហកខ្លួនឯងកុហកអ្នកដទៃ  ដែលមិនអាចបិទបាំងអាតុពិតនៃ"អាមេរិកជាស្នូល"បានទេ។

      មិនថារដ្ឋាភិបាលអាមេរិកតុបតែងវាយ៉ាងណាក៏ដោយ  សុទ្ធតែនឹងមិនអាចបន្លំភ្នែកពិភពលោកបានទេ។ ប្រជាជនទាំងអស់បានមើលឃើញយ៉ាងច្បាស់ថា៖ធាតុពិតនៃកិច្ចប្រជុំកំពូលលើកនេះ  គឺដើម្បីបែងចែក“បក្សពួកប្រជាធិបតេយ្យនិងមិនប្រជាធិបតេយ្យ”តាមស្តង់ដារបែបអាមេរិក  គឺរក្សាអនុត្តរភាពរបស់អាមេរិក និងគាបសង្កត់អ្វីដែលហៅថា“ប្រទេសប្រឆាំង”ដោយយកប្រជាធិបតេយ្យធ្វើជាលេស។

       ទោះបីជាប្រជាធិបតេយ្យអាមេរិកបានពន្ទុទាបណាស់ក៏ដោយ  ក៏ប៉ុន្តែកម្លាំងចលករនៃការនាំចេញប្រជាធិបតេយ្យរបស់អាមេរិកមិនបានថយចុះទេ។ ការផ្សព្វផ្សាយ"លទ្ធិម៉ុនរ៉ូថ្មី"នៅអាមេរិកឡាទីន  ញុះញង់"បដិវត្តន៍ពណ៌"នៅអឺរ៉ុបនិងអាស៊ី  ញុះញង់អ្វីដែលហៅថា"និទាឃរដូវអារ៉ាប់"នៅអាស៊ីខាងលិចនិងអាហ្វ្រិកខាងជើង។ល។ ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាធិបតេយ្យបែបអាមេរិកបាននាំមកនូវភាពចលាចលនិងមហន្តរាយខាងសិទ្ធិមនុស្សជាបន្តបន្ទាប់ដែលត្រូវបានប្រឆាំងជាឯកច្ឆ័ន្ទ។ យោងតាមរបាយការណ៍ដែលចេញផ្សាយរួមគ្នាដោយក្រុមហ៊ុនDaliaប្រទេសអាល្លឺម៉ង់និងសម្ព័ន្ធប្រជាធិបតេយ្យសកលបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាស៍៤៣ភាគរយនៅទូទាំងពិភពលោក  យល់ឃើញថា  ប្រជាធិបតេយ្យរបស់ប្រទេសខ្លួនត្រូវបានគំរាមកំហែងដោយអាមេរិក។

      ពិភពលោកសព្វថ្ងៃនេះគឺមិនសូវមានសន្តិភាពទេ។  ការដោះស្រាយវិបត្តិសកល ប្រជាជនទាំងអស់ត្រូវការសន្និសីទដែលមានសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ  តែគឺមិនមែនជា"កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ"ដែលបង្កឱ្យមានការបដិបក្ខគ្នាទេ។ ដូច្នេះគ្រប់យ៉ាងបានកំណត់រួចហើយថា  មិនថាភាគីអាមេរិកបើកធ្វើកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យប៉ុន្មានលើកក៏ដោយ  ក៏វានឹងបញ្ចប់ដោយភាពបរាជ័យទាំងអស់៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស