ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«ដំណើរទស្សនកិច្ចវប្បធម៌ចិន-អេស្ប៉ាញ» ដែលជាសកម្មភាពអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្ប៉ាញបានចាប់ផ្តើមជាផ្លូវការ
2023-03-30 21:26:21cri
Share with:

         ថ្ងៃទី៣០ ខែមីនា សកម្មភាពក្រោមប្រធានបទ «ដំណើរវប្បធម៌ចិន-អេស្ប៉ាញ» ដែលជាសកម្មភាពដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្ប៉ាញ   ដោយមានការសហរៀបចំពីអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងវប្បធម៌និងកីឡាអេស្ប៉ាញបានចាប់ផ្តើមជាផ្លូវការ។  លោក Shen Haixiong   អនុរដ្ឋមន្ត្រីក្រសួងឃោសនាមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន   , លោក Miquel Iceta រដ្ឋមន្ត្រីក្រសួងវប្បធម៌និងកីឡាអេស្ប៉ាញ ,លោក Wu Haitao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអេស្ប៉ាញនិងលោក Rafael Dezcallar ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំនៅចិនបានអញ្ជើញចូលរួមពិធីចាប់ដំណើរការតាមអនឡាញហើយថ្លែងសុន្ទរកថា។

       លោក Shen Haixiong   បានថ្លែងក្នុងសុន្ទរកថាវីដេអូថា ឆ្នាំ២០២៣នេះជាខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្ប៉ាញ។ លោកប្រធានរដ្ឋចិន Xi Jinping  បានបញ្ជាក់ហើយថា«កន្លះសតវត្សរ៍កន្លងមក ភាគីទាំងពីរចិននិងអេស្ប៉ាញបានបង្កើតនិងអភិវឌ្ឍន៍នូវទំនាក៉ទំនងភាពជាដៃគូយទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនប្រទេសទាំងពីរ»។  កិច្ចសហប្រតិបត្តិការចិន-អេស្ប៉ាញគឺមានចីរភាព ស្ថិរភាព និងភាពចម្រុះ ដែលបានផ្តល់កម្លាំងចលករឥតឈប់ឈរចំពោះការអភិវឌ្ឍទំនើបកម្មនិងការបើកទូលាយរបស់ប្រទេសទាំងពីរ។ សកម្មភាពលើកនេះនឹងរៀបរាប់ទាំងស្រុងចំពោះប្រវត្តិសាស្ត្រនិងចំណងមិត្តភាពនៃការទាក់ទនងរវាងប្រទេសទាំងពីរ ដែលនឹងរួមគ្នាបើកទំព័រថ្មីនៃការផ្លាស់ប្តូរវប្បធម៌រវាងគ្នា។

            លោក Miquel Iceta រដ្ឋមន្ត្រីក្រសួងវប្បធម៌និងកីឡាអេស្ប៉ាញបានចូលរួមអបអរសាទរនិងជូនពរចំពោះសកម្មភាពតាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងថា វប្បធម៌ហាក់ដូចជាស្ពាននៃការផ្លាស់ប្តូរគ្នាទៅវិញទៅមក  ជឿជាក់ថានៅពេលអនាគតចំណងទាក់ទងរវាងគ្នានឹងកាន់តែខ្លាំងឡើងៗនិងរីកចម្រើនថែមមួយកម្រិតទៀត។

        ឥស្សរជនល្បីឈ្មោះច្រើនរូបនៃមជ្ឈដ្ឋានវប្បធម៌ វិចិត្រសិល្បៈ និងកីឡារបស់ប្រទេសចិននិងប្រទេសអេស្ប៉ាញក៏បានសម្តែងការជូនពរខួប៥០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតចិន-អេស្ប៉ាញតាមរយៈប្រព័ន្ធវីដេអូផងដែរ។

      សូមបញ្ជាក់ថា   សកម្មភាពផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌ពំអី«ដំណើរវប្បធម៌ចិន-អេស្បាញ»នឹងប្រារព្ធធ្វើពេញឆ្នាំ២០២៣។ ក្នុងអំឡុងពេលនេះ ប៉ុស្តិ៍ទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងរៀបចំវេទិកា ចាក់ផ្សាយភាពយន្តឯកសារ«ពីប៉េកាំងដល់ម៉ាឌ្រីដ»   ព្រមទាំងផ្សាយផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមនូវកម្មវិធី«ខែវប្បធម៌ចិន-អេស្ប៉ាញ» ជាដើម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស