ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ដ៏ក្លែងក្លាយ មុខជានឹងបញ្ចប់ដោយភាពបរាជ័យជាមិនខាន
2023-03-29 15:29:43cri
Share with:

      “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”លើកទីពីរ ដែលរៀបចំដោយអាមេរិកជិតនឹងចាប់ផ្តើមបើកធ្វើ ។ រដ្ឋាភិបាលអាមេរិកបានអះអាងថា កិច្ចប្រជុំកំពូលលើកនេះនឹងរួមគ្នារៀបចំធ្វើជាមួយប្រទេសទាំង៤ គឺ ប្រទេសកូស្តារីកា ហូឡង់ កូរ៉េខាងត្បូងនិងសំប៊ី ។ ហេតុអ្វីបានជាសហការជាមួយប្រទេសទាំងបួននេះ ? ប្រព័ន្ធសារព័ត៌មានខ្លះវិភាគថា ប្រទេសទាំងបួននេះគឺប្រទេសនៅអាមេរិកឡាទីន អឺរ៉ុប អាស៊ីនិងអាហ្វ្រិក ដែលជា “ទីភ្នាក់ងារ”នៅទ្វីបនានាដែលអាមេរិកបានជ្រើសរើសយ៉ាងម៉ត់ចត់ ។ ប៉ុន្តែ ក្រៅពីសេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារមិនសូវច្បាស់ដែលអាមេរិកបានប្រកាសនោះ “ភាគីរួមគ្នារៀបចំកិច្ចប្រជុំ” ទាំងនេះសុទ្ធតែមានភាពស្ងប់ស្ងាត់ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងអ៊ីចឹង ។

      គិតរហូតដល់បច្ចុប្បន្ននេះ អ្នកផងនៅតែចាំច្បាស់ថា   “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”លើកទីមួយដែលអាមេរិករៀបចំធ្វើនៅឆ្នាំ២០២១ មិនបានទទួលការចាប់អារម្មណ៍អ្វីទេ ។ ពោលគឺ ប្រទេសចំនួនជាង២០ បដិសោធចូលរួម ទស្សនិកជនតាមអនឡាញមានចំនួនតិចណាស់ មិនបានទទួលលទ្ធផលជាដុំកំភួនអីសោះ ។ល។ ក្នុងកិច្ចប្រជុំ លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីន ថ្កោលទោសយ៉ាងខ្លាំងពីការដែលអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបូលីវី នៅក្រៅសាលកិច្ចប្រជុំ បាតុករលើកបដាដែលបានសរសេរថា ធ្វើពិធីបុណ្យសពនៃការស្លាប់របស់ប្រជាធិបតេយ្យបែបអាមេរិក ។

      អ្នកជំងឺឈឺធ្ងន់ដែលគ្មានថ្នាំព្យាបាលបាន បែរជាចង់ព្យាបាលរោគពិភពលោកទាំងមូល ? វាពិតជាខុសទំនងពេកហើយ ។ ការសម្តែងឆាកល្ខោននៅទូទាំងពិភពលោករបស់អាមេរិកដែលមិនអាចទទួលបានប្រតិកម្មអីសោះលើកនេះ  មានតែហុចផលវិបាកតបមកវិញ ។

      ក្នុងសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹង “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” អាមេរិកបានអះអាងថា នឹងពិគ្រោះពិភាក្សាពីបញ្ហាដូចជា “សិទ្ធិមនុស្ស”និងសមភាពពូជសាសន៍ជាដើម ។ ប៉ុន្តែគួរឱ្យហួសចិត្តណាស់ ខណៈពេលមើលឃើញប្រធានបទពិភាក្សាទាំងនេះ អ្នកផងនឹងនឹកឃើញដល់អាមេរិកមុនគេ ដោយសារអាមេរិកជា “សិស្សកំហូច”សុទ្ធសាធ ។

      អាមេរិកជាប្រទេសកើតមានហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនច្រើនបំផុតនៅលើពិភពលោក ។ តួលេខស្ថិតិបានបង្ហាញឱ្យឃើញថា ករណីបាញ់ប្រហារបានក្លាយជាមូលហេតុធំទីមួយបណ្តាលឱ្យកុមារនិងក្មេងជំទង់របស់អាមេរិកស្លាប់បាត់បង់ជីវិត ។ ក្រៅពីនេះ មូលហេតុដែលឆក់យកអាយុជីវិតយុវវ័យ នៅមានគ្រឿងញៀនទៀតផង ។ បច្ចុប្បន្ននេះ ការប្រើប្រាស់គ្រឿងញៀននិងឱសថយ៉ាងអនាធិបតេយ្យបានក្លាយជាវិបតិ្តសាធារណៈមួយដែលមានភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាបំផុតនៅអាមេរិក ។ តាមស្ថិតិឱ្យដឹងថា ក្រុមយុវជននិងក្មេងជំទង់ ជាក្រុមមនុស្សមានចំនួនមនុស្សស្លាប់កើនឡើងឆាប់បំផុតដោយសារសេពគ្រឿងញៀនហួសកម្រិតក្នុងប្រទេសអាមេរិក។

      ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បក្សទាំងពីររបស់អាមេរិកបានរិះគន់គ្នាទៅវិញទៅមក និងបដិសោធសេចកី្តព្រាងច្បាប់ដោយចេតនាអាក្រក់ ។ល។ ខណៈពេលអ្នកនយោបាយទាំងឡាយប្រមូលផ្តុំកម្លាំងកាយចិត្តក្នុងការបដិបក្ខគ្នារវាងបក្ខពួក នរណាអាចយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនសាមញ្ញ ?  ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានផ្សាយដំណឹងថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក នៅទូទាំងអាមេរិក គម្លាតឆ្ងាយដាច់ពីគ្នារវាងក្រុមមនុស្សមានភាពកាន់តែធ្ងន់ធ្ងរ ប្រជាជនអស់សង្ឃឹមចំពោះប្រជាធិបតេយ្យជាទូទៅ ។

      ដើមឡើយ ប្រជាធិបតេយ្យជាតម្លៃរួមរបស់មនុស្សជាតិ ប៉ុន្តែ ក្រោមការញុះញង់បង្កភាពចលាចលរបស់អាមេរិក ប្រជាធិបតេយ្យបានក្លាយជាឧបករណ៍សម្រាប់អនុវត្តអនុត្តរភាព ។ “កិច្ចប្រជុំកំពូលដ៏ក្លែងក្លាយ”ដែលមានបំណងញុះញង់ការបំបែកបំបាក់គ្នានិងបដិបក្ខគ្នា មុខជានឹងបញ្ចប់ដោយភាពបរាជ័យជាក់ជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស