ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ភាគីចិនសូមសម្តែងការកោតសរសើរចំពោះហុងឌូរ៉ាសដែលបានសម្រេចចិត្តបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិនដោយគ្មានដាក់បុរេលក្ខខណ្ឌណាមួយ
2023-03-28 11:04:59cri
Share with:

      ថ្ងៃទី ២៧ ខែមីនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំថា ប្រទេសហុងឌូរ៉ាសបានសម្រេចចិត្តបង្កើតចិត្តទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន នេះគឺជាការសម្រេចខាងនយោបាយដែលផ្អែកលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ និងគ្មានដាក់បុរេលក្ខខណ្ឌណាមួយទេ ភាគីចិនសូមសម្តែងការកោតសរសើរខ្ពស់ចំពោះរឿងនេះ។

      មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា មេដឹកនាំតំបន់តៃវ៉ាន់បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធវីដេអូថា តៃវ៉ាន់នឹងមិនប្រកួតប្រជែងជាមួយចិនដីគោកលើ”ការទូតលុយកាក់ដែលគ្មានន័យអី្វទាន់តែសោះ”។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា ការបង្កើតទំនាក់ទំនងការទូតមិនមែនការយកអ្វីជាថ្នូរទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ាណាម៉ា ដូមីនីកា សាល់វ៉ាឌ័រនិងនីការ៉ាហ្គាជាដើមបានបង្កើតឬស្តារទំនាក់ទំនងផ្លូវទូតឡើងវិញជាមួយប្រទេសចិនជាបន្តបន្ទាប់ដោយគ្មានដាក់ បុរេលក្ខខណ្ឌណាមួយឡើយ ឯការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងហុងឌូរ៉ាស់ក៏អ៊ីចឹងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស