ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQinGangជួបសន្ទនាជាមួយលោកកៅគឹមហួនអគ្គលេខាធិការអាស៊ាន
2023-03-28 15:02:07cri
Share with:

ថ្ងៃទី២៧ ខែមីនា លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោកកៅគឹមហួនអគ្គលេខាធិការអាស៊ាននៅក្រុងប៉េកាំង។

លោកQinGangបានលើកឡើងថា ឆ្នាំ២០២៣ជាខួប១០ឆ្នាំដែលលោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីការកសាងសហគមន៍រួមវាសនាតែមួយរវាងប្រទេសចិននិងអាស៊ានដែលមានភាពកាន់តែស្អិតល្មួត។ប្រទេសចិននិងអាស៊ានបានដើរតាមផ្លូវរួមរស់ដោយសន្តិសហវិជ្ជមានរវាងប្រទេសធំនិងតូចដែលជាប្រទេសជិតខាង ហើយបានបង្កើតជាគំរូនៃសុខដុមនីយកម្មនិងមេត្រីរវាងប្រទេសជិតខាង។ភាគីចិនរីករាយរួមជាមួយអាស៊ាន ផ្សព្វផ្សាយកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងស្មារតីនៃ«សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពរបស់អាស៊ីអាគ្នេយ៍» ដើម្បីចាប់ដៃរួមគ្នាគាំពារច្បាប់កំណត់និងសណ្តាប់ធ្នាប់ក្នុងតំបន់។

ជាការឆ្លើយតប លោកកៅគឹមហួនបានលើកឡើងថា ប្រទេសចិនជាដៃគូល្អរបស់អាស៊ាន អាស៊ានរីករាយរួមជាមួយភាគីចិនដើម្បីពន្លឿនការចរចាអំពីតំបន់ពាណិជ្ជកម្មសេរី3.0 បង្កើនការពិគ្រោះពិភាក្សាអំពី “ក្រមប្រតិបត្តិការសមុទ្រចិនខាងត្បូង” ដើម្បីចាប់ដៃរួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ព្រមទាំងជំរុញភាពរុងរឿងក្នុងតំបន់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស