ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅ «សម្រង់ប្រសាសន៍របស់លោក Xi Jinping អំពីសន្តិសុខស្បៀងអាហារ» បានចេញផ្សាយ
2023-03-28 11:16:28cri
Share with:

      សៀវភៅ «សម្រង់ប្រសាសន៍របស់លោក Xi  Jinping  អំពីសន្តិសុខស្បៀងអាហារ»   ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវអំពីឯកសារនិងប្រវត្តិសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានត្រូវបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារមជ្ឈិមបក្សនាពេលថ្មីៗនេះហើយបានដាក់លក់ក្នុងទូទាំងប្រទេសចិន។

       សន្តិសុខស្បៀងអាហារជាការងារចម្បងរបស់ប្រទេសជាតិ។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក   មជ្ឈិមបក្សកុម្មុនីយស្តចិនដែលមានលោក Xi Jinping  ជាប្រមុខស្នូល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសន្តិសុខស្បៀងអាហារ  បានចាត់ទុកការដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនជាង ១០ រយលាននាក់ជាការងារចម្បងនៃការធ្វើអភិបាលកិច្ចជាតិ     បានជំរុញការធ្វើទំនើបកម្មកសិកម្មនិងជនបទ   បានអនុវត្តយុទ្ធសាស្ត្រសន្តិសុខស្បៀងអាហារជាតិ  បានអនុវត្តប្រព័ន្ធអភិរក្សដីស្រែចម្ការដ៏តឹងរ៉ឹងបំផុត  ដើម្បីបន្តលើកកម្ពស់សមត្ថភាពផលិតកម្មចម្រុះនៃស្បៀងអាហារចិន  បរិមាណផលិតផលគ្រាប់ធញ្ញជាតិឈរនៅលំដាប់ទីមួយលើពិភពលោក   ពោលគឺ សន្តិសុខស្បៀងអាហាររបស់ប្រជាជនជាង ១៤ រយលាននាក់ត្រូវបានធានាប្រកបដោយប្រសិទ្ធភាព។  លោក Xi Jinping  បានធ្វើការអធិប្បាយដ៏សំខាន់មួយចំនួនអំពីសន្តិសុខស្បៀងអាហារជាតិចិន  ដែលមានចក្ខុវិស័យវែងឆ្ងាយ  ខ្លឹមសារសម្បូរបែប   បង្ហាញពីទស្សនៈដ៏ជ្រាលជ្រៅ   ដែលមានសារៈសំខាន់ខ្លាំងចំពោះការជំរុញការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ   និងការបង្កើនការកសាងប្រទេសខ្លាំងខាងវិស័យកសិកម្ម   ក៏ដូចជាពង្រឹងមូលដ្ឋានសន្តិសុខស្បៀអាហារជាតិដោយគ្រប់ជ្រុងជ្រោយ ដើម្បីធានាជាក់លាក់ថាស្បៀងអាហាររបស់ប្រជាជនចិនគឺស្ថិតនៅក្នុងដៃរបស់ប្រជាជនខ្លួនឯង៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស