ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiangនាយករដ្ឋមន្ត្រីចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃ វេទិកាBo’aoសម្រាប់អាស៊ី
2023-03-28 11:21:55cri
Share with:

តាមវែបសាយនៃក្រសួងការបរទេសចិនបានផ្សាយដំណឹងឲ្យដឹងថាលោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថាតបតាមការអញ្ជើញលោកLi Qiangនាយករដ្ឋមន្ត្រីចិននឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាBoaoសម្រាប់អាស៊ីព្រមនិងថ្លែងសុន្ទរកថាគន្លឹះដែលនឹងប្រព្រឹត្តទៅនៅកោះហៃណានប្រទេសចិននាថ្ងៃទី៣០

ខែមីនាខាងមុខនេះ។

 

លោក Lee Hsien Loongនាយករដ្ឋមន្ត្រីសិង្ហបុរីលោកAnwar Adamsនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Pedro Sancheនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកPatrick Achiនាយករដ្ឋមន្រ្តីកូតឌីវ័រនិងលោកស្រីKristaligeorgieva ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកនេះផងដែរ។

 

គួរបញ្ជាក់ថាតបតាមការអញ្ជើញរបស់លោកLi Qiangនាយករដ្ឋមន្ត្រីចិនលោកLeeHsien Loongនាយករដ្ឋមន្ត្រីសិង្ហុបុរីលោកAnwar Adamsនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងលោក Pedro Sancheនាយករដ្ឋមន្ត្រីអេស្ប៉ាញនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំនៃវេទិកាBoaoសម្រាប់អាស៊ី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស