ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន៖ វេទិកា Boao សម្រាប់អាស៊ីបានផ្តល់ឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសអាស៊ាន
2023-03-28 11:20:21cri
Share with:

      ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានបានថ្លែងថា ការបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកា Boao សម្រាប់អាស៊ីលើកនេះបានបើកធ្វើក្រោមប្រធានបទ”ពិភពលោកដែលគ្មានភាពប្រាកដប្រជា៖ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការប្រឈម បើកទូលាយនិងបរិយាប័ន្នដើម្បីជំរុញការអភិវឌ្ឍ” វាសមស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ននិងតម្រូវការរបស់បណ្តាប្រទេសនានា បានផ្តល់ជាឱកាសអភិវឌ្ឍន៍និងវិធីសាស្រ្តថ្មីសម្រាប់ប្រទេសអាស៊ាន ដែលនឹងជំរុញថែមទៀតនូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងចិននិងប្រទេសអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

      លោកស្រី Hou Yanqi បន្តទៀតថា វេទិកាលើកនេះបានចែកជា៤ចំណែកធំៗ មានជាអាទិ៍៖ ការអភិវឌ្ឍនិងផ្តល់ផលប្រយោជន៍ទូទៅ អភិបាលកិច្ចនិងសន្តិសុខ តំបន់និងសកល បច្ចុប្បន្ននិងអនាគត ដែលបានផ្តល់ជាដំណោះស្រាយសម្រាប់ប្រទេសនានាស្វែងរកការអភិវឌ្ឍដោយសន្តិភាព៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស