ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍនៃប្រទេសចិនព្រមទាំងថ្លែងសុន្ទរកថា
2023-03-28 15:34:02cri
Share with:

កាលពីថ្ងៃទី ២៧ ខែមីនា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិន ព្រមទាំងថ្លែងសុន្ទរកថាដែលមានចំណងជើងថា"ដើរឆ្ពោះទៅមុខក្នុងដំណើរថ្មីនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ"។

លោក Qin Gang បានថ្លែងថា  ១០ ឆ្នាំមុន ប្រឈមមុខនឹងការប្រែប្រួលយ៉ាងជ្រាលជ្រៅនៃពិភពលោក យុគសម័យនិងប្រវត្តិសាស្ត្រ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងប្រកបដោយប្រឌិតញាណនូវគំនិតកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិដែលជាការណែនាំខាងគំនិតនិងជាគោលការណ៍ណែនាំសកម្មភាពការទូតរបស់ប្រទេសចិន ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិបានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានទៅជាការពិត ជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំពារសន្តិភាពនិងស្ថិរភាពពិភពលោកនិងបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងសម្រាប់ការជំរុញការអភិវឌ្ឍសកល ។ ការអនុវត្តជាក់ស្តែងបានបង្ហាញឱ្យឃើញថា ទស្សនៈសហគមន៍រួមវាសនារបស់មនុស្សជាតិបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ប្រជាជនទូទាំងពិភពលោកនិងតំណាងឱ្យទិសដៅត្រឹមត្រូវនៃការអភិវឌ្ឍនិងវឌ្ឍនភាពនៃសង្គមមនុស្សជាតិ ។

លោក Qin Gang បានថ្លែងបន្តថា ប្រទេសចិនកំពុងបញ្ចូលនូវភាពប្រាកដប្រជាដ៏រឹងមាំទៅកាន់ពិភពលោកតារយៈការអភិវឌ្ឍថ្មីរបស់ខ្លួន ។ ចូរយើងរួមសាមគ្គីគ្នានិងចាប់ផ្តើមដំណើរជាថ្មី ឆ្ពោះទៅអនាគតជាមួយគ្នា ហើយបោះជំហានទៅមុខយ៉ាងស្វាហាប់ក្នុងដំណើរថ្មីនៃការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស