ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ស្រមោលខ្មៅដែលបន្សល់ទុកដោយអាណានិគមនិយមនិង របបទាសភាពនៅអាមេរិករហូតដល់ពេលបច្ចុប្បន្ននៅតែមិនទាន់ផុតរលត់ឡើយ
2023-03-28 11:10:57cri
Share with:

ថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ពេលឆ្លើយតបនឹងសំណួរលោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ក្នុងសន្និសីទប្រចាំថ្ងៃថានៅក្នុងប្រទេសអាមេរិកស្រមោលខ្មៅដែលបន្សល់ទុកដោយអាណានិគមនិយមនិងរបបទាសភាពរហូតដល់ពេលបច្ចុប្បន្ននៅតែមិនទាន់ផុតរលត់ឡើយ។

 

ថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣គឺជាទិវាអន្តរជាតិស្តីពី«ជនរងគ្រោះដោយសាររបបទាសភាពនិងការជួញដូរទាសករឆ្លងសមុទ្រអាត្លង់ទិក»។ពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធលោកស្រីMao Ningបានមានប្រសាសន៍ដូចខាងលើនេះ។

 

លោកស្រីបានគូសបញ្ជាក់ថាបើតាមវែបសាយ«ផែនទីនៃអំពើហិង្សារបស់ប៉ូលីសអាមេរិក»បានឲ្យដឹងថាចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២២ក្នុងចំណោមករណីដែលប៉ូលីសសម្លាប់មនុស្សលទ្ធភាពដែលជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកត្រូវប៉ូលីសសម្លាប់គឺត្រូវជា២.៧៨ដងបើប្រៀបធៀបជាមួយជនស្បែកស។

 

ការដែលបំភ្លេចប្រវត្តិសាស្ត្រគឺមានន័យថាក្បត់នឹងប្រវត្តិសាស្ត្រ។អាមេរិកគួរតែអនុវត្តយ៉ាងប្រាកដប្រជានូវកាតព្វកិច្ច្ចសិទ្ធិមនុស្សអន្តរជាតិដោះស្រាយបញ្ហាប្រកាន់ពូជសាសន៍និងរើសអើងជាតិសាសន៍ដែលមានប្រភពពីប្រព័ន្ធរបបរបស់ខ្លួន។ដោះស្រាយបញ្ហាដែលល្មើសច្បាប់តែមិនផាកពិន័យព្រមជាមួយគ្នានេះត្រូវបញ្ឈប់អំពើជ្រៀតជ្រែកកិច្ចការផ្ទែក្នុងរបស់ប្រទេសដទៃនិងបំផ្លិតបំផ្លាញដល់ស្ថិរភាពរបស់ប្រទេសដទៃ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស