ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការថាមពលបរមាណូអន្តរជាតិបានបញ្ជាក់នៅកន្លែងផ្ទាល់ថា​សារធាតុ អ៊ុយរ៉ាញ៉ូមធម្មជាតរបស់លីប៊ីដែលបាត់បង់បានរកឃើញវិញហើយ
2023-03-27 11:47:47cri
Share with:

ថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣អង្គការថាមពលបរមាណូអន្តរជាតិបានថ្លែងថាអ្នកពិនិត្យផ្ទៀងផ្ទាត់បានបញ្ជាក់នៅកន្លែងផ្ទាល់ថាសារធាតុអ៊ុយរ៉ាញ៉ូមធម្មជាតិដែលបានបាត់នៅឃ្លាំងស្តុកមួយកន្លែងនៅតំបន់ខាងកើតប្រទេសលីប៊ី់នាពេលកន្លងទៅបានរកឃើញវិញហើយ។

 

សារធាតុអ៊ូរ៉ាញ៉ូមធម្មជាតិដែលបាត់ហើយបានរកឃើញវិញទាំងនេះមានប្រវត្តិតាំងពីរយៈពេលកាន់អំណាចរបស់លោកកាដាហ្វីអតីតអ្នកដឹកនាំលីប៊ី។ទីភ្នាក់ងារAPអាមេរិកបានដកស្រង់សម្តីរបស់អ្នកជំនាញថាសារធាតុអ៉ូរ៉ាញ៉ូមធម្មជាតិដែលមិនទាន់ចម្រាញ់មិនអាចប្រើប្រាស់សម្រាប់ផលិតមថាមពលនិងអាវុធទេប៉ុន្តែប្រសិនបើចេះបច្ចេកទេសនិងមានឧបករណ៍ពាក់ព័ន្ធនោះសារធាតុអ៊ូរ៉ាញ៉ូមធម្មជាតិនឹងអាចបន្សុទ្ធចំនួន៥.៤គីឡូក្រាមក្នុងមួយតោនដែលអាចផលិតជាអាវុធបាន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស