ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQinGangថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកម្មវិធី “រឿងរ៉ាវរបស់ខ្ញុំអំពីប្រទេសចិន” ដែលជាកម្មវិធីរំលឹកខួប៤១ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងវ៉ានូអាទូ
2023-03-27 15:58:54cri
Share with:

ថ្ងៃទី២៦ ខែមីនា លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកម្មវិធី “រឿងរ៉ាវរបស់ខ្ញុំអំពីប្រទេសចិន”ដែលជាកម្មវិធីរំលឹកខួប៤១ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងវ៉ានូអាទូដែលផលិតដោយក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិវ៉ានូអាទូ។

លោកQinGangបានថ្លែងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងវ៉ានូអាទូអស់រយៈពេល៤១ឆ្នាំមក ប្រទេសទាំង២គោរពគ្នាទៅវិញទៅមក រួមរស់ដោយសមភាព មានទំនុកចិត្តទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះស្ម័គ្រ និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមកជាប់រហូតដែលបានធ្វើ ទំនាក់ទំនងរវាងប្រទេសចិននិងវ៉ានូអាទូក្លាយទៅជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងប្រទេសកំពុងអភិវឌ្ឍន៍។

លោកQinGangបន្តទៀតថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវ៉ានូអាទូ ហើយចាត់ទុកភាគីវ៉ានូអាទូជា “អ្នករួមដំណើរ”តាមផ្លូវការអភិវឌ្ឍ រីករាយបង្កើនការផ្លាស់ប្តូរមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រាកដប្រជាជាមួយភាគីវ៉ានូអាទូ ដើម្បីបង្កើតសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសនិងប្រជាជននៃប្រទេសទាំង២៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស