ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការងារត្រៀមសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាBo’aoសម្រាប់អាស៊ីបានចប់សព្វគ្រប់ហើយ
2023-03-27 15:46:21cri
Share with:

កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាBoaoសម្រាប់អាស៊ីនឹងបើកធ្វើនៅតំបន់Boaoកោះហៃណានប្រទេសចិនចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣ខាងមុខនេះ។បច្ចុប្បន្នការងារត្រៀមគ្រប់ផ្នែកបានចប់សព្វគ្រប់ហើយមជ្ឈមណ្ឌលព័ត៌មានបានត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៧ខែមីនានេះ។

 

កិច្ចប្រជុំនាឆ្នាំនេះធ្វើក្រោមប្រធានប«ពិភពលោកដែលមានភាពមិនប្រាកដប្រជាសាមគ្គីនិងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបការប្រឈមបើកទូលាយនិងបរិយាប័ន្នជំរុញការអភិវឌ្ឍ»ដែលនឹងមានភ្ញៀវកិត្តិយសចំនួន២០០០នាក់មកពីប្រទេសនិងតំបន់ជាង៥០ចូលរួមកិច្ចប្រជុំ។កិច្ចប្រជុំនេះមានរយៈពេល៤ថ្ងៃដែលនឹងរៀបចំវេទិកាកិច្ចប្រជុំតុមូលនិងសន្និសីទសារព័ត៌មានជាង៥០លើកដែលមានប្រធានបទទាក់ទិននឹង«ខ្សែក្រវាត់និងផ្លូវ»ការធ្វើទំនើបកម្មតាមបែបផែនចិនកិច្ចសហប្រតិបត្តិការក្នុងតំបន់ទ្វីបអាស៊ីការរំពឹងទុកចំពោះសេដ្ឋកិច្ចពិភពលោកនិងការរំពឹងទុកចំពោះភូមិសាស្រ្តនយោបាយទូទាំងពិភពលោកជាដើម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស