ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ខែមករានិងខែកុម្ភៈ ប្រទេសចិនបានវិនិយោគផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសមានចំនួន 136040 លានយាន់ ដែលបានកើនឡើង 35.7% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២
2023-03-27 15:16:59cri
Share with:

           ក្រសួងពាណិជ្ជកម្មចិនបានផ្សាយដំណឹងថា អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការនៃក្រសួងពាណិជ្ជកម្មចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍វិនិយោគនៅក្រៅប្រទេសរបស់ប្រទេសចិនក្នុងខែមករានិងខែកុម្ភៈឆ្នាំ២០២៣។  ពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០២៣  ទំហំវិនិយោគនៅក្រៅប្រទេសរបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះទំហំវិនិយោគផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសមានចំនួន 136040   លានយាន់  ដែលបានកើនឡើង 35.7% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។  ក្នុងនោះ ទំហំវិនិយោគចំនួន  4720 លានដុល្លាអាមេរិកលើវិស័យសេវាកម្មជួលនិងធុរកិច្ច  ដែលបានកើនឡើង 22.3% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។   ទំហំវិនិយោគចំនួន 409 លានដុល្លាអាមេរិកលើវិស័យលក់ដុំនិងលក់រាយ ដែលបានកើនឡើង 17.2  % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។   ចំណែកវិស័យឧស្សាហកម្មផលិតកម្មនិងសំណង់ក៏បានកើនឡើងដែរ ។ សហគ្រាសចិនបានបណ្តាក់ទុនផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុនៅប្រទេសតាមបណ្តោយ   “ខ្សែក្រវាត់និងផ្លូវ” ចំនួន 4040  លានដុល្លាអាមេរិក   ដែលបានកើនឡើង 27.8  % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ដែលស្មើនឹង 20.2%  នៃបរិមាណវិនិយោគសរុប៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស