ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួមចូលជាធរមាន
2023-03-27 10:53:48cri
Share with:

ថ្ងៃទី ២៦ ខែមីនា ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថានៅថ្ងៃដដែលនោះ អ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពន្ធគយដែលជាសញ្ញាបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីឆ្នាំមុនបានចូលជាធរមានជាផ្លូវការ ។

សេចក្តីថ្លែងការណ៍បានលើកឡើងថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន នឹងមានទំនិញចំនួន ៩៦% នៃពាណិជ្ជកម្មទ្វេភាគីរវាងអ៊ីស្រាអែលនិងអេមីរ៉ាត់អារ៉ាប់រួមត្រូវបានលើកលែងពន្ធឬកាត់បន្ថយពន្ធ ហើយក្រុមហ៊ុនអ៊ីស្រាអែលនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការដេញថ្លៃរបស់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ។ វិសាលភាពនៃពាណិជ្ជកម្មទ្វេភាគីត្រូវបានរំពឹងថា នឹងពង្រីកយ៉ាងខ្លាំងដែលនឹងនាំមកនូវឱកាសការងារបន្ថែមដល់ទីផ្សារអ៊ីស្រាអែលនិងកាត់បន្ថយតម្លៃនៃការរស់នៅក្នុងប្រទេសអ៊ីស្រាអែល ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស