ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវនៃអង្គការអន្តជាតិជាច្រើនរូបសម្គាល់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនបានរួមចំណែកសម្រាប់ពិភពលោក
2023-03-27 15:35:59cri
Share with:

     ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ក្នុងសន្និសីទប្រចាំឆ្នាំ ២០២៣ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវការអភិវឌ្ឍនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អ្នកទទួលខុសត្រូវនៃអង្គការអន្តជាតិជាច្រើនរូបបានទទួលស្គាល់ពីទិសដៅគោលនយោបាយស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់រដ្ឋាភិបាលចិន ព្រមទាំងរំពឹងទុកថាប្រទេសចិនអាចទទួលបានសមិទ្ធផលកាន់តែច្រើនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

     លោកស្រី Kristalina Georgieva អគ្គនាយិកានៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា ទោះបីជាការការព្យាករណ៍ថាការអភិវឌ្ឍសេដ្ឋកិច្ចសកលមានកំណើនទន់ខ្សោយក្តី ប៉ុន្តែក៏មានចំណុចគួរឱ្យកត់សម្គាល់មិនតិចដែរ។ បន្ទាប់ពីកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ‌១៩ ការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិនមានសន្ទុះខ្លាំង ដែលធ្វើឱ្យអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំ ២០២៣ ឱ្យឡើងដល់ ៥.២% កាលពីដើមខែមករាឆ្នាំនេះ។ ការស្តារសេដ្ឋកិច្ចឡើងវិញ របស់ប្រទេសចិនមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចសកល។

     លោក Axel van Trostsenburg អនុប្រធានអចិន្ត្រៃយ៍នៃធនាគារពិភពលោកបានលើកឡើងថា ប្រទេសចិនបាននិងកំពុងលើកកម្ពស់ថែមទៀតនូវប្រសិទ្ធភាពផលិតកម្មនិងធ្វើឱ្យមានសុក្រឹតភាពនូវរបបបែងចែក ព្រមទាំងជំរុញឱ្យការសម្រេចគោលដៅ"កាបូនទាំងពីរ"ជាដើមទៅជាការងារអាទិភាពនៃរដ្ឋាភិបាលដោយឈរលើមូលដ្ឋាននៃសមិទ្ធផលនៃការអភិវឌ្ឍយ៉ាងធំសម្បើមក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស