ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរការបើកវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍនៃប្រទេសចិនឆ្នាំ ២០២៣
2023-03-27 14:42:48cri
Share with:

កាលពីថ្ងៃទី ២៦ ខែមីនា លោក Xi Jinping ប្រធានរដ្ឋបានផ្ញើលិខិតអបអរសាទរចំពោះការបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនឆ្នាំ ។

លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ បរិបទនៃក្រោមបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សកំពុងកើនឡើង ជម្លោះនិងភាពរង្គោះរង្គើតាមតំបន់បានកើតមានជាញឹកញាប់ ហើយកម្លាំងស្តារសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ។ ការជំរុញការស្តារឡើងវិញតម្រូវឱ្យមានការឯកភាពរួមនិងកិច្ចសហប្រតិបត្តិការ។ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយនិងការឆ្លើយតបយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកទូលាយចំពោះបរទេស បន្តអនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះឈ្នះ ព្រមទាំងបន្តផ្តល់ឱកាសថ្មីសម្រាប់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន ។ ប្រទេសចិននឹងពង្រីក ជាលំដាប់នូវការបើកទូលាយជាលក្ខណៈប្រព័ន្ធរបបដូចជា ច្បាប់កំណត់ បទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារជាដើម ដើម្បីជំរុញឱ្យប្រទេសនានានិងគ្រប់ភាគីចែករំលែកពីឱកាសបើកទូលាយជាលក្ខណៈប្រព័ន្ធរបប ។

គួររំលឹកថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំងដែលក្រោមប្រធានបទ"ការស្តារ សេដ្ឋកិច្ចឡើងវិញ៖ កាលានុវត្តភាពនិងកិច្ចសហប្រតិបត្តិការ" ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស