ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសស៊ីរី​ថ្កោលទោសអាមេរិកដែលបានវាយប្រហារចំពោះ តំបន់មួយនៅភាគខាងកើតប្រទេសស៊ីរី
2023-03-27 11:17:53cri
Share with:

ថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣ក្រសួងការបរទេសស៊ីរីបានចេញសេចក្តីថ្លែងការណ៍ដើម្បីថ្កោលទោសចំពោះកងទ័ពអាមេរិកដែលបានវាយប្រហារទៅលើតំបន់មួយចំនួននៅភាគខាងកើតប្រទេសស៊ីរីហើយបានកត់សម្គាល់ថាស៊ីរីកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការទន្ទ្រានកាន់កាប់របស់អាមេរិក។

 

សេចក្តីថ្លែងការណ៍បានលើកឡើងថាប្រទេសស៊ីរីថ្កោលទោសចំពោះកងទ័ពអាមេរិកដែលបានវាយប្រហារយ៉ាងឃោរឃៅនៅតំបន់មួយចំនួនស្ថិតនៅខេត្ត Ter Zor ភាគខាងកើតស៊ីរីការប្រហារនេះបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួសព្រមទាំងធ្វើឲ្យខូចខាតសំណង់ផងដែរ។សចក្តីថ្លែងការណ៍បន្តថាពាក្យកុហករបស់អាមេរិកដែលចោទលើទីតាំងដែលរងការវាយប្រហារនោះគឺគ្រាន់តែប៉ុនប៉ងចង់ធ្វើឲ្យសកម្មភាពឈ្លានពានរបស់ខ្លួនក្លាយជារឿងត្រឹមត្រូវតែប៉ុណ្ណោះនេះជាការសាកល្បងដ៏បរាជ័យរបស់អាមេរិកដែលបានបំពានយ៉ាងកម្រោលចំពោះអធិបតេយ្យភាពឯកភាពជាតិនិងបូរណភាពទឹកដីរបស់ស៊ីរី។


សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថាស៊ីរីបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការទន្រ្ទានកាន់កាប់របស់អាមេរិកក្នុងន័យងនុវត្តអំណាចជាតិដោយម្ចាស់ការលើទឹកដីស៊ីរទាំងស្រុង។ស៊ីរីសូមអំពាវនាវឲ្យគ្រប់ប្រទេសលើពិភពលោកថ្កោលទោសចំពោះការទន្រ្ទាយកាន់កាប់របស់អាមេរិកហើយគាំទ្រដល់ស៊ីរីក្នុងការគាំពារការបង្រួបបង្រួមទឹកដី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស