ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីន ថ្លែងថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅលើដែនដីរបស់បេឡារុស
2023-03-26 13:53:25cri
Share with:

     កាលពីថ្ងៃទី ២៥ ខែមីនា តាមម៉ោងក្នុងតំបន់ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីឱ្យដឹងថា លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា តាមសំណូមពររបស់លោក Lukashenko ប្រធានាធិបតីបេឡារុស រុស្ស៊ីនិងបេឡារុសបានឯកភាពគ្នាដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើដែនដីរបស់បេឡារុស  រុស្ស៊ីនឹងចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធចាប់ពីថ្ងៃទី  ខែមេសាឡើងទៅ ហើយនឹងបញ្ចប់ការសាងសង់សំណង់ស្តុកទុកអាវុធនុយក្លេអ៊ែរនៅបេឡារុសមុនថ្ងៃទី  ខែកក្កដាខាងមុខនេះ  លោក ភូទីន បានថ្លែងទៀតថា រុស្ស៊ីបានជួយបេឡារុសដាក់ពង្រាយជាថ្មីឡើងវិញនូវយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រចំនួន ១០ គ្រឿង ហើយរុស្ស៊ីក៏បានផ្ទេរប្រព័ន្ធមីស៊ីល Iskander មួយចំនួនដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់បេឡារុសផងដែរ  ប៉ុន្តែលោកមិនបានទម្លាយឱ្យដឹងពីពេលវេលាជាក់លាក់នៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅបេឡារុសនោះទេ 

    លោក ភូទីន បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើដែនដីនៃសម្ព័ន្ធមិត្តរបស់ខ្លួនជាប់រហូត ចំណែករុស្សីវិញ គឺធ្វើរឿងដូចគ្នានឹងសហរដ្ឋអាមេរិកអ៊ីចឹង វាមិនបានបំពានលើពាក្យសន្យាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនោះឡើយ 

អ្នកបកប្រែ:冯辉
ប្លុកពិសេស