ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហុងឌូរ៉ាសបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតំបន់តៃវ៉ាន់
2023-03-26 12:53:45cri
Share with:

    

    កាលពីថ្ងៃទី ២៥ ខែមីនា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសហុងឌូរ៉ាសបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតំបន់ចិនតៃវ៉ាន់ជាផ្លូវការ ។

    សេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅលើទូទាំងពិភពលោក មានប្រទេសចិនតែមួយ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិនដែលមិនអាចពុះបំបែកបាន ។ ចាប់ពីថ្ងៃនេះតទៅ ហុងឌូរ៉ាសផ្តាច់ទំនាក់ទំនងការទូតជាមួយតំបន់តៃវ៉ាន់ព្រមទាំងបញ្ឈប់រាល់ការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងផ្លូវការទាំងអស់ជាមួយតំបន់តៃវ៉ាន់ ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស