ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណើរការសេដ្ឋកិច្ចចិនបាននិងកំពុងងាកទៅរកសភាពល្អប្រសើរឡើងវិញ ហើយបានក្លាយជាម៉ាស៊ីនជំរុញយ៉ាងខ្លាំងក្លាក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល
2023-03-26 13:36:53cri
Share with:

      ថ្ងៃទី ២៥ ខែមីនា លោក Han Wenxiu អនុប្រធាននៃការិយាល័យគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិនបានថ្លែងថា តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៍ល្អប្រសើរ នឹងសម្រេចបាននូវសភាពល្អប្រសើរឡើងវិញពេញមួយឆ្នាំ ។ ក្នុងបរិបទសេដ្ឋកិច្ចសកលដែលមានភាពច្របូកច្របល់និងប្រែប្រួល ការដែលសេដ្ឋកិច្ចចិនរក្សាការរីកចម្រើនប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ គឺជាចំណុចលេចធ្លោក្រមមានណាស់ដែលនឹងផ្តល់ភាពប្រាកដប្រជាដ៏មានតម្លៃដល់សេដ្ឋកិច្ចសកលដែលមានភាពមិនប្រាកដប្រជា ។

      នៅថ្ងៃដដែល កិច្ចប្រជុំកំពូលសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនបានបើកធ្វើនៅសណ្ឋាគាររដ្ឋDiaoyutai ក្រុងប៉េកាំង ។ ប្រធានបទនៃវេទិកាលើកនេះ គឺ “ការងើបឡើងវិញនៃសេដ្ឋកិច្ច៖ កាលានុវត្តភាពនិងកិច្ចសហប្រតិបតិ្តការ”។

      ថ្លែងក្នុងកិច្ចប្រជុំ លោក Han Wenxiu បានលើកឡើងថា យោងតាមការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិនបានឈានចូលដំណាក់កាលថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចក៏បានពន្លឿនជំំហានទៅមុខ ពោលគឺ៖ ដំណើរការសេដ្ឋកិច្ចបានពន្លឿនការវិលជុំ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់បានរៀបចំឡើងវិញដោយគ្រប់ជ្រុងជ្រោយ កម្លាំងចលករក្នុងស្រុកមានភាពកាន់តែខ្លាំងឡើង ផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការមានភាពល្អប្រសើរឡើងវិញក្នុងពេលដំណាលគ្នា គោលនយោបាយនិងវិធានការត្រូវបានអនុវត្តក្នុងពេលឆាប់ៗ គោលនយោបាយហិរញ្ញវត្ថុយ៉ាងសកម្មបានជំរុញការលើកកម្ពស់ប្រសិទ្ធភាព គោលនយោបាយរូបិយវត្ថុដ៏នឹងនរនិងរឹងមាំត្រូវបានអនុវត្តដោយចំគោលដៅ ក៏ដូចជាជំនឿចិត្តក្នុងសង្គមត្រូវបានលើកកម្ពស់យ៉ាងខ្លាំង នៅខែកុម្ភៈ សន្ទស្សន៍នៃការបញ្ជទិញក្នុងឧស្សាហកម្មផលិតកម្ម (PMI) បានឡើងដល់៥២,៦ភាគរយ តំបន់នានាមានភាពសកម្មកម្រិតខ្ពស់ក្នុងការកៀរគរពាណិជ្ជករនិងប្រាក់ទុនបរទេស ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស