ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកបោះទ័ពប្រចាំការខុសច្បាប់នៅស៊ីរីគឺល្មើសនឹងច្បាប់អន្តរជាតិ
2023-03-26 15:20:21cri
Share with:

កាលពីថ្ងៃទី២៥ខែមីនាតាមម៉ោងក្នុងតំបន់ លោក Nasser Kanani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកដូចជាការបោះទ័ពប្រចាំការនិងទន្ទ្រានកាន់កាប់ដោយខុសច្បាប់ចំពោះតំបន់មួយចំនួនរបស់ស៊ីរី ព្រមទាំងបំផុសការវាយប្រហារទៅលើគោលដៅគ្រប់បែបយ៉ាងក្នុងដែនស៊ីរីជាដើមគឺល្មើសនឹងច្បាប់អន្តរជាតិ និងបំពានអធិបតេយ្យភាពជាតិនិងបូរណភាពដែនដីរបស់ស៊ីរី ។

លោក Nasser Kanani បានថ្លែងថា ទីប្រឹក្សាយោធារបស់អ៊ីរ៉ង់បានចូលទៅប្រចាំនៅស៊ីរីតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលស៊ីរី ក្នុងគោលបំណងជួយស៊ីរីវាយប្រហារភេរវនិយម និងបង្កើតសន្តិសុខនិងសន្តិភាពយូរអង្វែង លោកបានគូសបញ្ជាក់ថា ទីប្រឹក្សាយោធារបស់អ៊ីរ៉ង់នឹងឈរនៅជាមួយស៊ីរីទោះក្នុងកាលៈទេសៈណាក៏ដោយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស