ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាក្រោមប្រធានបទ"ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីរបស់ពិភពលោក"នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅប្រទេសឆែកនិងប៊ុលហ្គារី
2023-03-26 12:52:15cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ សិក្ខាសាលាក្រោមប្រធានបទ"ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីរបស់ពិភពលោក"ដែលផ្តួចផ្តើមរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាប្រទេសអឺរ៉ុបនិងអាមេរិកឡាទីនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប្រាក រដ្ឋធានីប្រទេសឆែកនិងទីក្រុងសូហ្វៀ រដ្ឋធានីប្រទេសប៊ុលហ្គារីដោយឡែកពីគ្នា ។ ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរព្រមនិងអ្នកទទួលខុសត្រូវនៃស្ថាប័នពាក់ព័ន្ធជាដើមបានអញ្ជើញចូលរួមសិក្ខាសាលានេះ ។ ភ្ញៀវកិត្តិយសដែលចូលរួមសិក្ខាសាលានេះបានឯកភាពគ្នាថា ការធ្វើទំនើបកម្មតាមបែបផែនចិននិងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"បាននាំមកនូវការបំផុសគំនិតដ៏សំខាន់ដល់ការអភិវឌ្ឍជានិរន្តរភាពនៃសង្គមមនុស្សជាតិ ហើយក៏បានផ្តល់ឱកាសថ្មីដល់កិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងចិនផងដែរ ។

    ក្នុងសិក្ខាសាលាដែលធ្វើឡើងនៅទីក្រុងប្រាក រដ្ឋធានីប្រទេសឆែក លោក Jiří Paroubek អតីតនាយករដ្ឋមន្ត្រីឆែកបានលើកឡើងថា ការអនុវត្តដោយជោគជ័យនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"គឺ គួរឱ្យអ្នកផងមានក្តីត្រេកអរណាស់ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់ប្រទេសឆែក ហើយកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ។ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអឺរ៉ុបនិងចិន ក៏ដូចជាឆែកនិងចិនមានអំណោផលដល់ការស្តារកំណើនឡើងវិញនៃសេដ្ឋកិច្ចសកល ។

    ដោយឡែកក្នុងសិក្ខាសាលាដែលធ្វើឡើងនៅទីក្រុងសូហ្វៀ រដ្ឋធានីប្រទេសប៊ុលហ្គារី លោក Valentin Vacev អ្នកវិភាគខាងភូមិសាស្រ្តនយោបាយដ៏ល្បីឈ្មោះនៃប៊ុលហ្គារីបានលើកឡើងថា គំនិតស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលើកឡើងដោយប្រទេសចិននិងគំនិតផ្តួចផ្តើមរបស់ចិនស្តីពីការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធីទទួលបានការស្វាគមន៍ពីសំណាក់ប្រទេសកាន់តែច្រើនឡើងៗ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស