ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកអះអាងថា ប្រាក់បញ្ញើក្នុងធនាគារអាមេរិកបានបាត់បង់ជិត១សែនលានដុល្លារអាមេរិកក្នុងមួយអាទិត្យ
2023-03-26 13:37:34cri
Share with:

      ដោយរងឥទ្ធិពលពីការបិទទ្វាររបស់ធនាគារអាមេរិកជាច្រើន អតិថិជនធនាគារអាមេរិកបានបាត់បង់ជំនឿចិត្តចំពោះមុខរបរធនាគារ បានជាចាប់ផ្តើមដកប្រាក់បញ្ញើយ៉ាងច្រើនពីធនាគារ ។ ទិន្នន័យថ្មីបំផុតដែលប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកប្រកាសនៅថ្ងៃទី២៤ ខែមីនាតាមម៉ោងក្នុងតំបន់បានឱ្យដឹងថា ត្រឹមតែក្នុងមួយអាទិត្យគិតរហូតដល់ថ្ងៃទី១៥ ខែមីនា ប្រាក់បញ្ញើក្នុងធនាគារអាមេរិកក៏បានបាត់បង់សរុប ជិត១សែនលានដុល្លារអាមេរិក ពោល គឺបានបាត់បង់៩៨៤០០លានដុល្លារអាមេរិក ។

      ការដែលប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់៩លើកជាប់ៗគ្នា បណ្តាលឱ្យមុខរបរធនាគារអាមេរិកនិងអឺរ៉ុបធ្លាក់ក្នុងវិបតិ្ត ពេលមុននេះ អ្នកវិភាគនៃធនាគារJ.P.Morganបានប៉ាន់ប្រមាណថា តាំងពីឆ្នាំមុនមក ប្រាក់បញ្ញើក្នុងធនាគារអាមេរិកនានាដែលមានភាព “ខ្សោយបំផុត” ប្រហែលបានបាត់បង់សរុប១ទ្រីលានដុល្លារអាមេរិក ក្នុងនោះ ប្រាក់បញ្ញើចំនួនពាក់កណ្តាលបានបាត់បង់ទៅបន្ទាប់ពីធនាគារ Silicon Valleyរបស់អាមេរិកត្រូវគេគ្រប់គ្រងកាលពីខែមីនាឆ្នាំនេះ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស